​ក្រោយ​ទឹកជំនន់​តូច នៅ​មង្គល​បូរី មន្ត្រី​និង​កសិករ​ថា ចំណេញ​ទឹក ស្រោចស្រព​ស្រូវ នៅ​ស្រែ​ទួល​

បន្ទាយមានជ័យ: មន្ត្រី​និង​កសិករ បាន​និយាយថា ទឹកជំនន់​តូច ចំនួន​១២​ថ្ងៃ (២០​កញ្ញា​-២​តុលា​ឆ្នាំ​២០១៥) ប៉ះពាល់​ដំណាំ​ស្រូវ​ប្រជាកសិករ នៅ​ភូមិ​សាយ​សាម៉ន ឃុំ​សឿ ភូមិ​អ៊ុ​ប​ឫស្សី ភូមិ​ប៉ោយ​អង្គរ និង​ភូមិ​ដំណាក់​ព្រះអង្គ ឃុំ​ចំណោម នៅ​ប៉ែក​ខាងលិច​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កន្លងមក បង្ក​ផល​អាក្រក់​ដល់ទី​នោះ​មែន​។ ប៉ុន្តែ​វា​ផ្តល់​ផលចំណេញ​ច្រើនជាង​នេះ គឺ​វា​បានផ្តល់​ទឹក​ស្រោចស្រព ដំណាំ​ស្រូវ នៅ​ស្រែ​ទួល និង​ស្រែ​ប៉ែក​ខាងក្រោម លើ​វាលស្រែ នៅ​ភូមិ​១៥០ នៃ​ឃុំ​ចំនួន​១៣ របស់​ស្រុក​។​
 
​លោក ឡុង ពុន អភិបាលស្រុក​មង្គល​បូរី បានអោយដឹងថា​: នៅត្រង់​ភូមិ​ចំនួន​៤ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នោះ ក្រោយ​ទឹក​ស្រក​ទៅ កសិករ​បាន​ច្រូតស្រូវ សេសសល់​៥០​ភាគរយ បង្ហើយ ហើយ​បាន​ស្តារឡើងវិញ ដោយ​ប្រើ​គ្រឿងចក្រ វាយ​ដី ដើម្បី​ធ្វើការ​សាប ព្រោះស្រូវ​ស្រាល ប្រភេទ​"​មិន​ប្រកាន់​រដូវ​"​។ ក្នុងនោះ​កសិករ នៅ​ភូមិ​រោង​គោ​ចុង , រោង​គោ​កណ្តាល​, វៀន ឃុំ​ចំណោម ជា​ភូមិ​ក្បែរ​ខាង និង​នៅ​ម្ខាង​ប្រឡាយទឹក នៃ​តំបន់​រងគ្រោះ មាន​អំណោយផល​ស្តារ ការ​សាបព្រោះ​ល្អ​ជាងគេ​។​
    
​សូម​រំលឹកថា ជំនន់​តូច នៅ​ផ្នែក​ខ្លះ នៃ​ស្រុក​មង្គល​បូរី រយៈពេល​១២​ថ្ងៃ (២០​កញ្ញា​-២​តុលា​) កន្លងមក បាន​ប៉ះពាល់​ស្រូវស្រាល​ទុំ ជាង​៥០០​ហិកតា របស់​កសិករ ៤ ភូមិ​នោះ  និង​ប៉ះពាល់​ស្រូវ​ក្រអូប កំពុង​ចេញ ១១០ ហិកតា និង​ស្រូវធ្ងន់​ជិត ១.០០០ ហិកតា​។​
    
​ប៉ុន្តែ​កសិករ មន្ត្រី​ជំនាញ​បាន​ខិតខំ​ស្តារ​ស្រូវ ហើយ​កសិករ នៅ​តំបន់​ផ្សេង បាន​ទាញ​ផលចំណេញ ដោយ រក​វិធី​នាំ​ទឹកជំនន់​នោះ ទៅ​ស្រោចស្រព​ផ្ទៃ​ដីស្រែ​ដទៃទៀត ដែល​កំពុង​ខ្វះ​ទឹក​។ ក្នុងនោះ​ពួកគេ បាន​នាំ​ទឹក​ទៅ​ស្រោចស្រព​ស្រូវ នៅ​តំបន់​ស្រែ​ទួល​និ​ត តំបន់​ប៉ែក​ខាងក្រោម និង​ស្ទាក់​ទឹក​ទុក សម្រាប់​ស្រោចស្រព​ស្រូវកណ្តាល និង​ស្រូវធ្ងន់​។​
 
​លោក ឡុង ពុន និង​កសិករ រំពឹងទុក​ថា​: ស្ថានភាព​ទឹកជំនន់​តូច​នោះ និង​ទឹកភ្លៀង ចុងរដូវ នាបច្ចុប្បន្ន ធ្វើអោយ​ផ្ទៃដី​ស្រូវ ទំហំ ៥០.៦៥៣ ហិកតា នៅ​១៥០​ភូមិ នៃ​ឃុំ​១៣ ក្នុងស្រុក​នេះ មានទឹក​គ្រាន់បើ​ឡើងវិញ​ល្អ សម្រាប់​ស្រូវវស្សា​នោះទេ​។ ហេតុនេះ ទិន្នផល​ស្រូវ អាច​នឹង​បាន​ពី ៣ ទៅ ៣,៥ តោន /​ហិកតា ឬ​ទូទាំង​ស្រុក នឹង​បាន​ទិន្នផល​សរុប​ជាង ១៥ ម៉ឺន​តោន​។ បើ​១​តោន លក់បាន ២៨០-៣០០ ដុល្លារ​អាមេរិក​នោះ តម្លៃ​សរុប​ស្រូវ​ក្នុងស្រុក នឹង​បាន​ប្រមាណ ៤៥-៥០ ម៉ឺន​ដុល្លារ​អាមេរិក ដូច​ឆ្នាំមុនៗ​ដែរ​។ ប៉ុន្តែ​គេ​នៅ​រង់ចាំ​មើលថា តើ​ចន្លោះ​ថ្ងៃទី​១-២០ ខែតុលា ឆ្នាំ​២០១៥ នេះ នឹងមាន​ទឹក​ជន​ន់​ដូច​រាល់​ឆ្នាំ​ឬ​អត់​?៕V/S

​ក្រោយ​ទឹកជំនន់​តូច នៅ​មង្គល​បូរី មន្ត្រី​និង​កសិករ​ថា ចំណេញ​ទឹក ស្រោចស្រព​ស្រូវ នៅ​ស្រែ​ទួល​

​ក្រោយ​ទឹកជំនន់​តូច នៅ​មង្គល​បូរី មន្ត្រី​និង​កសិករ​ថា ចំណេញ​ទឹក ស្រោចស្រព​ស្រូវ នៅ​ស្រែ​ទួល​

​ក្រោយ​ទឹកជំនន់​តូច នៅ​មង្គល​បូរី មន្ត្រី​និង​កសិករ​ថា ចំណេញ​ទឹក ស្រោចស្រព​ស្រូវ នៅ​ស្រែ​ទួល​

 

  ក្រោយ​ទឹកជំនន់​តូច​នៅ​មង្គល​បូរី មន្ត្រី​និង​កសិករ​ថា​ចំណេញ​ទឹក​ស្រោចស្រព​ស្រូវ​នៅ​ស្រែ​ទួល​(​រូប​:​សូ​ផុន​)​