ប្រ​ជា​ពល​រដ្ឋ​ ៤ស្រុក ផ្ទុះ​​កា​រតវ៉ា​នៅ​មុខ​សា​លា​ខេត្ត បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី ២ ខែ កញ្ញា ឆ្នាំ ២០១៥ នេះ​ប្រ​ជា​ពល​រដ្ឋ​មក​ពី ៤​ស្រុក បាន​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​សា​លា​ ខេត្ត​បន្ទាយ​មាន​ជ័យ ដើ​ម្បី​ឲ្យ​អភិ​បាល​ខេត្ត​ជួយ​ដោះ​ស្រាយ​បញ្ហា​ទំ​នាស់​ដី​ធ្លី ក្នុង​នោះ​មាន​ទំ​នាស់​មួយ​ស្ថិត​ក្នុង ភូមិ​ស្វាយ ឃុំ​ថ្ម​ពួក ស្រុក​ថ្ម​ពួក រវាង​លោក លី សំអាន និង​ប្រ​ជា​ពល​រដ្ឋ ១៧០គ្រួ​សារ ។ ប្រជាពលរដ្ឋ ដែលមកតវ៉ានេះមានចំនួន១៨០នាក់ មកពី៦គោលដៅ នៃស្រុក-ក្រុង ចំនួន៤ក្នុងនោះមាន ស្រុកថ្មពួក លើ​ដី​ទំ​នាស់ ​២៩៣ ហិកតា ស្រុកម៉ាឡៃ មានចំនួន២៨៤ហិកតា ស្រុកអូរជ្រៅជាង១ពាន់ហិកតា ចំណែកក្រុងសិរីសោភ័ណ្ឌ គឺ​ការ​តវ៉ា​លើ​បញ្ហា​ផ្លូវ​ដែល​ក្រុម​ហ៊ុន ដឹក​ដីធ្វើឲ្យខូចផ្លូវពិបាកក្នុងការធ្វើដំណើរ។ ការតវ៉ានេះ  បច្ចុប្បន្នអាជ្ញាធរខេត្ត បានកោះហៅតំណាងភាគីទាំងអស់ ចូលជួបនៅសាលាខេត្ត ហើយការហៅ ជួប​ចរ​ចា​នេះ​កើត​ឡើង​ជារឿយៗ រាល់ពេលមានការតវ៉ាកើតឡើង តែពុំបានធ្វើការដោះស្រាយភ្លាមៗនោះទេ គឺតែងតែសន្យាដោះស្រាយ នៅពេលក្រោយ។ ចាំមើលពេលនេះថា តើពួកគាត់ដោះស្រាយដោយរបៀបណា? ហើយ​ប្រជា​ពល​រដ្ឋយ​ល់​ព្រម​ត្រ​ឡប់​ទៅ​វិញ​ដែរ​ឬយ៉ាងណា៕ ដោយ៖ តារា