សម្តេច កិ​ត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ថ្លែង​អំ​ណរ​ព្រះ​គុណ សម្តេច​ម៉ែ ដែល​ព្រះ​រាជ​ទាន ៣​ពាន់​ដុល្លារ​ដល់​កាក​បាទ​ក្រហ​ម​

ភ្នំពេញ៖​ សម្តេច​កិ​ត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រ​ធាន​កាក​បាទ​ក្រ​ហម​កម្ពុ​ជា​នៅ​ថ្ងៃ​ទី ០២ ខែ តុលា ឆ្នាំ ២០១៥ នេះ​បាន​ផ្ញើ​សារ​ថ្វាយ សម្តេច​ព្រះ​មហា​ក្ស​ត្រី ព្រះ​វរ​រាជ​មា​តា​ជាតិ​ខ្មែរ ដើ​​ម្បី​​ថ្លែង​​អំ​ណរ​ព្រះ​គុណ​ទ្រង់​ ដែល​បាន​ព្រះ​រាជ​ទាន​​ព្រះ​រាជ​ទ្រ​ព្យ​ចំនួន ៣​ពាន់​ដុ​ល្លារ សម្រាប់​ឧបត្ថ​ម្ភ​ដល់​កាក​បាទ​ក្រ​ហម​កម្ពុ​ជា ក្នុង​ត្រី​មាស​ទី ៤ (ខែតុលា វិច្ឆិកា និងធ្នូ) ឆ្នាំ​ ២០១៥ នេះ ដើ​ម្បី​ជា​ប្រ​យោជន៍​ចូល​រួម​ជួយ​សង្រ្គោះ​ដល់ ប្រ​ជា​រា​ស្រ្ត​ក្រី​ក្រ និង​ប្រ​ជា​រាស្រ្ត​ដែល​ទទួល​រ​ងគ្រោះ ដោយ​គ្រោះ​មហន្ត​រាយ​ផ្សេង​ៗ នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុ​ជា៕​ ដោយ៖ សុធី

  • សម្តេច កិ​ត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ថ្លែង​អំ​ណរ​ព្រះ​គុណ សម្តេច​ម៉ែ ដែល​ព្រះ​រាជ​ទាន ៣​ពាន់​ដុល្លារ​ដល់​កាក​បាទ​ក្រហ​ម​已关闭评论
  • 224 views
  • Hide Sidebar
    A+
Publish on:2015/10/03  Category:ក្នុងស្រុក