ឆាតៅហ៊ូផ្សិត​ប្រេងខ្យង

ឆាតៅហ៊ូផ្សិតប្រេងខ្យង គឺជា​អាហារបួសមួយប្រទេស​ដែល​គេ​យក​តៅហ៊ូ ផ្សិត និងប្រេង​ខ្យង​ឆាប​ញ្ចូលគ្នា រួចបន្ថែម​គ្រឿង​ទេស​បន្តិច​បន្តួច​ទៀត វានឹងក្លាយជាម្ហូបមួយមុខ​ដ៏ឆ្ងាញ់។ ដូច្នេះ បើចង់ដឹងច្បាស់សូមប្រិយមិត្ត​សាកល្បងទាំងអស់គ្នាដូចខាងក្រោម៖
 
ឆាតៅហ៊ូផ្សិត​ប្រេងខ្យង
+ គ្រឿងផ្សំ
- តៅហ៊ូ ២ដុំចិតជាដុំៗ
- ផ្សិត ២៥០ក្រាម
- ខ្ញីចិញ្ច្រាំ ១ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ២ដើមហាន់
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
- ប្រេងល្ង កន្លះស្លាបព្រាបាយ
- ម្សៅមី ១ស្លាបព្រាបាយ (លាយជាមួយទឹក)
- ប្រេងឆា ២ស្លាបព្រាបាយ
+ វិធីធ្វើ
១. ដំបូង​យក​កូនចាន​មក​លាយ ​ប្រេងខ្យង, ទឹកស៊ីអ៊ីវ, ប្រេងល្ង  ចូល​គ្នា​។
២. ដាក់ប្រេងឆា​ចូល​ក្នុង​ខ្ទះ​ពេល​ក្តៅដាក់​ខ្ញី​​ ឆា​ឲ្យ​មាន​ខ្លិន​ឈ្ងុយ​ដាក់​ផ្សិត​ចូល។
៣. ​បន្ទាប់​មក​ឆា​សិន​​ចាំ​​ចាក់​ទឹក​ក្នុងកូន​​ចាន, ​តៅហ៊ូ​​​ និង​ស្លឹក​ខ្ទឹម​ចូល​ រូច​ថែម​ទឹក​បន្តិច​​ទុក​ឲ្យ​ពុះ​ប្រហែល​ ១០​នាទី។
៤. ពេល​ពុះ​ដាក់​ទឹក​ម្សៅ​មី​ចូល​ឆា​ ២-៣​ត្រឡប់​ទៀត​ជាការ​ស្រេច៕
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឆាតៅហ៊ូផ្សិត​ប្រេងខ្យង