ជនជាតិថៃ បាញ់សម្លាប់ ជនជាតិខ្មែរស្លាប់ នៅលើទឹកដីថៃម្នាក់ មិនទាន់ដឹងមូលហេតុ

បាត់ដំបង៖ ជនជាតិថៃ បានបាញ់សម្លាប់ ជនជាតិខ្មែរស្លាប់ នៅលើទឹកដីថៃម្នាក់ មិនដឹងមូលហេតុ កាលពីវេលា ម៉ោង៨និង២០នាទីថ្ងៃទី២ ខែតុលាឆ្នាំ២០១៦ នៅលើទឹកដីថៃ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវសមត្ថកិច្ចថៃ បញ្ជូនមកដីខ្មែរ តាមច្រកព្រំខេត្តប៉ៃលិន។

បើតាមសមត្ថកិច្ចជាយដែន បានរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង២០នាទីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅលើទឹកដីថៃ   (ស្លាប់នៅខេត្តច័ន្ទបុរី ក្នុងទីរួមខេត្ត) មានករណី ថៃបាញ់ប្រជាពលរដ្ឋខ្មែរស្លាប់ម្នាក់ ជនរងគ្រោះមានឈ្មោះ ពេជ្រ សេត ភេទប្រុស អាយុ ៣៨ឆ្នាំ  មានមុខរបរជាទាហាន នៅខេត្តបាត់ដំបង    មានស្រុកកំណើត  ភូមិទំនប់ទឹក  ឃុំបវេលស្រុកបវេល ខេត្តបាត់ដំបង ។ ត្រូវបានថៃបាញ់ស្លាប់ចំក្បាល 0១គ្រាប់ រហូតដល់ថ្ងៃទី២ខែតុលាឆ្នាំ២០១៥ បន្ទាប់ពីបានទទួលព័តមានរួចមក ។ 

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានគេបញ្ជូនមកភាគីខ្មែរ ថ្ងៃទី៣ខែតុលាឆ្នាំ២០១៥ តាមច្រកអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន។ មកទល់ ពេលនេះពុំទានមានសមត្ថកិច្ចណាអះអាង ពីការបាញ់សម្លាប់ជនជាតិខ្មែរ ដោយសារមូលហេតុអ្វី និងព័ត៌មាន លម្អិតនៅឡើយទេ ៕

ជនជាតិថៃ បាញ់សម្លាប់ ជនជាតិខ្មែរស្លាប់ នៅលើទឹកដីថៃម្នាក់ មិនទាន់ដឹងមូលហេតុ