ជនសង្ស័យម្នាក់ ត្រូវបានអ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនពីបទហិង្សា ដោយចេតនា

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានអ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន បន្ទាប់ពីបង្ក របួសស្នាមទៅលើអ្នកដទៃ បណ្តាលអោយ រងរបួសធ្ងន់ ការឃាត់ខ្លួននៅវេលាម៉ោង២និង៤៦នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ បញ្ជូនទៅកាន់ បញ្ជាការ អ.ហខេត្តចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រីឱ បូរិន្ទមេបញ្ជការអ.ហ ខេត្តបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥នេះថា ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ម៉ាន់ ណារ៉ូ ភេទ ប្រុស អាយុ ២២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ អូរជ្រៅ សង្កាត់ -ក្រុងប៉ោយប៉ែត ដោយយោងតាម ពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ កង សុធា ភេទ ប្រុស អាយុ ៣៨ឆ្នាំមានទីលំនៅ ភូមិ អូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត បណ្តាលឲ្យរងរបួសធ្ងន់។

  លោក ជា ដា មេបញ្ជាការអ.ហក្រុងប៉ោយ ប៉ែតករណីហិង្សានេះកើតឡើងដោយសារភាគីទាំងពីរមានមុខរបរដូចគ្នា (ខារ៉ាអូខេ) និងបន្ទប់ជាប់គ្នាហើយមានការច្រណែនគ្នារឿងភ្ញៀវ ចូលខារ៉ាអូខេ ទើបជនសង្ស័យមកស្រែកឡូឡាឌឺដង ទៅលើជនរងគ្រោះ  ពេលនោះឈ្មោះកង សុធា(រងគ្រោះ) ក៏បានចេញមកក៏បានស្រែកថា ភ្ញៀវចូលខារ៉ាអូខេបន្ទប់ អញទេឯងមិនបាច់ស្រែកឡូឡាទេ ពេលនោះក៏មានការតបតសម្ដីគ្នាទៅវិញទៅមក ស្រាប់តែឈ្មោះ ម៉ាន់ ណារ៉ូ(ជនដៃដល់) ស្ទុះមកវាយជនរងគ្រោះយដៃចំមាត់បណ្ដាលរង របួសហើយក៏បានវាយប្រតប់គ្នាបណ្ដាល អោយរបួសកែងដៃទាំងសង ខាងជង្គង់ឆ្វេងនិងស្នាមជាំពេញផ្ទៃមុខបន្ថែមទៀត។

   តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យឈ្មោះម៉ាន់ ណារ៉ូបានឆ្លើយសារភាព ថារូបគេ ពិតជាបានវាយទៅ លើជនរង្គ្រោះពិតប្រាកដមែន។ 

 បច្ចុប្បន្នការិយាល័យជំនាញ អ ហ ខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ ៕

ជនសង្ស័យម្នាក់ ត្រូវបានអ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនពីបទហិង្សា ដោយចេតនា

ជនសង្ស័យម្នាក់ ត្រូវបានអ.ហ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនពីបទហិង្សា ដោយចេតនា