“First They Killed My Father: A Daughter of Cambodia Remembers” គឺជាសាច់​រឿងដែល​ Angelina Jolie គ្រោង​នឹងថត​ក្នុង​ប្រទេស​ខ្មែរ​

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​នៅលើ​បណ្ដាញ​ប្រព័ន្ធ​អ៊ីនធើ​ណែត​អន្តរ​ជាតិ​មួយ​បាន​សរសេរ​ថា ​អ្នកនាង​Angelina Jolie ដែល​មាន​ឈាម​ជ័រកាត់​ខ្មែរខ្លះ​នោះ​ ជាមួយ​កូន​ប្រុស​ចិញ្ចឹម​របស់​នាងដែល​ជាកូន​ខ្មែរ​ និង​ស្វាមី​របស់​នាង​លោក​ Brad Pitt ដែល​ជាដៃ​គូថ​តខ្សែ​ភាព​យន្ត​ឱ្យក្រុម​ហ៊ុន​ហូលី​វូដ​ដែរ​នោះ​នឹង​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ដ៏ឆាប់​ខាង​មុខ ​ដើម្បី​សហការ​ជាមួយ​ផលិត​ករ​ភាព​យន្ត​ខ្មែរ​ក្នុងការ​ថតខ្សែ​ភាព​យន្ត​ខ្នាត​ធំលំដាប់​អន្តរ​ជាតិ​មួយរឿង ​ដែល​និយាយ​អំពី​ការ​ចងចាំនៃ​ខ្សែជីវិត​របស់​ក្មេង​ស្រី​ម្នាក់​ដែល​បាន​រួច​ផុតពី​ការ​សម្លាប់​នៅក្នុង​សម័យ​របប​៣ឆ្នាំ ​៨ខែ និង​២០ថ្ងៃ។​
“First They Killed My Father: A Daughter of Cambodia Remembers” គឺជាសាច់​រឿងដែល​ Angelina Jolie គ្រោង​នឹងថត​ក្នុង​ប្រទេស​ខ្មែរ​

មាន​ចំណង​ជើងថា ​“First They Killed My Father: A Daughter of Cambodia Remembers” “ការចង​ចាំរបស់​ក្មេង​ស្រីម្នាក់ ​ដំបូង​ពួក​គេសម្លាប់​ឪពុក​របស់ខ្ញុំ”​ គឺជាសាច់​រឿង​មួយ​ដែល​កត់​ត្រា​នៅក្នុង​សៀវភៅ​២.០០០ក្បាល ដែល​និយាយ​អំពីខ្សែ​ជីវិត​របស់​ក្មេង​ស្រីម្នាក់​ដែល​បានរស់​រាន​មានជីវិត​ពីការ​តាម​សម្លាប់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ ដែល​សរសេរ​ដោយ​កវីនិពន្ធ​ និងជាសកម្ម​ជន​សិទ្ធិ​មនុស្សដ៏​ល្បីម្នាក់​គឺអ្នកស្រី ​លឿង ​អ៊ឹង ។​

Angelina Jolie បាន​រៀបរាប់ថា​៖ “ក្រោយពី​បាន​អាន​សៀវភៅ២.០០០ក្បាល ​របស់​លោក​ស្រីលឿង ​អ៊ឹងហើយ ​វាពិត​ជាធ្វើ​ឱ្យខ្ញុំ​ក្ដុកក្ដួល​នៅក្នុង​ចិត្តជា​ពន់ពេក ​វាគឺជា​ខ្សែសាច់​រឿងដ៏​កំសត់​លាយ​ឡំនឹង​ការតស៊ូ ​ពុះពារ​ដើម្បី​រំដោះ​ខ្លួនឱ្យ​រស់​រានមាន​ជីវិត​ ហើយ​វាបាន​ធ្វើឱ្យ​ខ្ញុំដឹង​ថាក្មេង​ស្រីម្នាក់​នោះ​ពិត​ជាទទួល​បាន​បទ​ពិសោធន៍​ដ៏​កម្រមាន​អ្នក​ណា​បាន​ជួប​ប្រទះ​ណាស់​ ដែល​សាច់​រឿងនេះ​គឺបាន​កើត​ឡើង​នៅក្នុង​ប្រទេស​ដែល​ជាទឹក​ដីកំណើត​នៃកូន​ប្រុស​ចិញ្ចឹម​សំណព្វ​ចិត្ត​របស់ខ្ញុំ”​ ។ “ខ្ញុំ​សង្ឃឹមថា​ សាច់​រឿង​នៅក្នុង​សៀវ​ភៅ​នេះនឹង​លេច​ចេញជា​រូបរាង​ទៅក្នុង​ខ្សែភាព​យន្តខ្នាត​ធំក្នុង​ពេល​ដ៏ឆាប់​ខាងមុខ ​ហើយខ្ញុំ​ពិត​ជារីករាយ​នឹងសហការ​ការ​ថតជា​មួយនឹង​អ្នកស្រីលឿង ​អ៊ឹង ​និង​ផលិត​ករ​ភាព​យន្តដ៏​ល្បី​គឺលោក ​ឫទ្ធី ប៉ាន់” ។ ​​​

ទោះបី​ជាគេ​ដឹងថា​ កូន​ប្រុស​របស់​ Angelina Jolie នឹងចូល​រួមជាតួ​ប្រុស​មួយរូប​នៅក្នុង​ខ្សែភាពយន្ត​នោះក៏ដោយ​ ក៏គេនៅ​មិនទាន់​ដឹងទេថា ​Maddox Jolie-Pitt នឹងដើរ​តួជាតួ​អ្វីនៅ​ឡើយទេ ​។ ទាំងAngelina Jolie និង​សហការី​ដទៃ​ទៀត​បានបង្ហើបថា​ ខ្សែភាពយន្ត​ដ៏រជើប​រំជួល​ខ្នាតអន្តរ​ជាតិមួយ​នេះ​នឹងអាច​ដាក់​បញ្ចាំង​ទៅក្នុង​រោង​ភាពយន្ត​នៅបំណាច់​ឆ្នាំ​២០១៦ខាងមុខ ​៕​

ដោយ៖ ឈូក ស / White Lotus
ប្រភព៖ vanityfair.com