របួស​ប៉ុណ្ណឹង​ហើយ ម្តាយចិញ្ចឹម​សារភាពថា​វាយ តែ​វាយ​តិចៗ​ទេ

Sanofi

ឋិត​ក្រោម​ការសួរនាំ​ក្នុង​សាលក្រម ម្តាយចិញ្ចឹម​របស់​ក្មេងប្រុស ៩ ឆ្នាំ បាន​សារភាពថា ខ្លួន​ពិតជា​បាន​វាយ​កូនចិញ្ចឹម​ពិតមែន តែ​មិនបាន​វាយ​ខ្លាំង​ទេ ។​បើ​យោងតាម​រូបភាព​នៃ​របួស​ក្មេងប្រុស​នេះ មនុស្ស​គ្រប់គ្នាប្រាកដជា​គិតថា វា​មិនមែនជា​របួសស្រាល នោះទេ ហើយ​បើសិនជា​វាយ​តិចៗ ក៏​របួស​នឹងមិន​ដល់​ថ្នាក់​នេះដែរ តែ​អ្វីៗ​ផ្ទុយស្រឡះ​នឹង​អ្វីៗ​ដែល​អ្នក​គិត ព្រោះ​ប៉ូលីស​ក៏បាន​បញ្ជាក់ដែរថា របួស​លើ​ខ្លួន​ក្មេងប្រុស​នេះ គឺជា​របួស​សើរ​ស្បែក​តែប៉ុណ្ណោះ ហើយ​គ្របដណ្តប់ ប្រមាណ ១០% នៃ​រាងកាយ​ទាំងមូល ។

 

អ្នកស្រី Li Zhengqin ដែលជា​ម្តាយចិញ្ចឹម​បាន​និយាយថា រូបនាង​ពិតជា​បាន​វាយ​កូនប្រុស​ចិញ្ចឹម​មែន ដោយសារតែ​គេ ចូលចិត្ត​កុហក ហើយ​ដើម្បី​ចង់​កែ​ទម្លាប់​នោះ​ចេញ និង ចង់​ឲ្យ​គេ​ក្លាយជា​មនុស្ស​ល្អ​នៅ​ថ្ងៃ​អនាគត ទើប​វាយ​គេ តែ​ពុំបាន​វាយ​គេ​ខ្លាំងៗ​នោះទេ ។​

គួរ​បញ្ជាក់ដែរថា រូបថត​នេះ​ត្រូវ​គ្រូបង្រៀន​របស់​ក្មេងប្រុស​នេះ បង្ហោះ​ចូល​បណ្តាញ​អី​ុ​ន​ធឺរ​ណេ​ត ទើប​បណ្តាល​ឲ្យ​មាន​សំណុំ​ក្តី​នេះ​កើតឡើង ហើយ​ម្តាយចិញ្ចឹម​នោះ​ក៏បាន​ចោទ​ប្តឹង​គ្រូបង្រៀន​ដែរ ពីបទ​រំលោភសិទ្ធិ​ឯកជន តែ​ចៅក្រម​ពុំបាន​ដាក់ទោស​អ្វី​ដល់​គ្រូបង្រៀន​នោះទេ ៕ ថា​វរិ​ទ្ធ​
​ ​
​