ឱក សុគន្ធ​កញ្ញា កាន់បិណ្ឌ​វេន ៥ ជុំ​គ្រួសារ​

Sanofi

​កាលពី​ម្សិលមិញ​ថ្ងៃទី ០២ ដែល​ត្រូវ​នឹង​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី ៥ កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា រូ​ម​ជាមួយ​គ្រួសារ បាន​ទៅធ្វើ​បុណ្យកាន់បិណ្ឌ រាប់បាត្រ នៅ​វត្ត​ព្រែក​បង្កង និង វត្ត​កន្ទី​រយ៉ា​រាម​។ ស្ថិតក្នុង​សម្លៀកបំពាក់​ប្រពៃណី សំពត់​បត់​ពណ៌​ស្វាយ អាវ​ពណ៌​ស មាន​ពានា​ក្រមា ទឹកមុខ​ប្រកបដោយ​សទ្ធា​ជ្រះថ្លា ឱក សុគន្ធ​កញ្ញា ស័ក្តិ​សមជា​ពុទ្ធបរិស័ទ​ដ៏​ល្អ​ម្នាក់​ក្នុង​វិស័យ​ពុទ្ធសាសនា និង ពិតជា​នារី​ខ្មែរ​ស្រស់ស្អាត ស្លូតបូត គួរឱ្យកត់សម្គាល់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​។

 

ទោះបីជា​ការងារ​សិល្បៈ​មមាញឹក​យ៉ាងណា ក៏​នាង​នៅតែ​អាច​ឆ្លៀតពេល​ទៅ​វត្ត​ធ្វើ​បុណ្យទាន​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដូច​ប្រជា​បរិស័ទ​នានា​មិនឱ្យ​ខាន​ដែរ​។ មិនតែប៉ុណ្ណោះ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ទៀត​នោះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែលជា​ប្រិយមិត្ត​គាំទ្រ​នាង​ក៏បាន like និង Comment រាប់រយ​នាក់​សរសើរ​ថា​នាង​ស្រស់ស្អាតហើយ​មាន​អ្នកខ្លះ​បាន​សុំ​ចែករំលែក​មគ្គផល​ពី​នាង​ថែមទៀត។​

ឱក សុគន្ធ​កញ្ញា គឺជា​កំពូល​តារាចម្រៀង​ល្បី​លំដាប់​ជួរមុខ​នារី​ម្នាក់​ពោរពេញ​ទៅដោយ​ប្រជាប្រិយភាព​បំផុត​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយ​នាពេល​ឆាប់ៗ​ខាងមុខ​នាង​ក៏ត្រូវ​បាន​ស្ថានីយទូរទស្សន៍​ហង្ស​មាស​អញ្ជើញ​ឱ្យចូល​រួម​ធ្វើជា Coach ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Cambodia Season 2 ជាថ្មី​ម្តង​ទៀតផង ដែរ​៕
​ទីល​