ពែ​កមី ថត​រឿង​ ​«​ភូមិ​អត់​មនុស្ស​»​ អត់​យកប្រាក់​

Sanofi

​នាយ ពែ​កមី ធ្លាប់​សម្តែង​នៅក្នុង​រឿង​ជាច្រើន ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ក្នុង​និង​ក្រៅប្រទេស​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង រហូត​ត្រូវបាន​គេ​អញ្ជើញលោក​ចេញទៅ​សម្តែង​នៅក្រៅ​ប្រ​ទស​ទៀតផង ។ ពីមួយថ្ងៃ ទៅមួយថ្ងៃ នាយ​ទទួលបាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​ពី​វិស័យ​សិល្បៈ ដោយឡែក​នៅក្នុង​រឿង «​ភូមិ​អត់​មនុស្ស​» នាយ ពែ​កមី សម្តែង​ជា​តួអង្គ​ឥសី​ស្លៀក​ស ពាក់​ស ចេះ​មន្តអាគម​ន៍​ជួយសង្គ្រោះ​ប្រជាជន​នៅក្នុង​ភូមិ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​នៅក្នុង​ថ្ងៃ​សម្ពោធ​រឿងនេះ នាយ ពែ​កមី បានប្រកាសថា នាយ​ថត​រឿង «​ភូមិ​អត់​មនុស្ស​» មិន​យក​កម្រៃ​នោះទេ គឺ​លោក​ជួយ​ខាង​ផលិតកម្ម​រេ​ដ​ភី​ក​ឈ័​រ ។​

​ការពិត​នៅក្នុង​រឿង «​ភូមិ​អត់​មនុស្ស​» នាយ ពែ​កមី សម្តែង​ត្រឹមតែ​មួយឈុត ប៉ុណ្ណោះ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​ទស្សនិកជន កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​ពេលដែល​កំពុង​ធ្វើ​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​រឿងនេះ នាយ ពែ​កមី បានប្រកាសថា នាយ​ថត​រឿង «​ភូមិ​អត់​មនុស្ស​»​មិន​យកប្រាក់​កម្រៃ ធ្វើ​ឲ្យ​ទស្សនិកជន សរសើរ​ពី​ទឹកចិត្ត នាយ​ពាក់​មី មិន​ដាច់​ពី​មាត់​គ្រប់ៗ​គ្នា ។ ខុសប្លែក​ពី​អ្នកសិល្បៈ​មួយចំនួន ថត​រឿង​ម្តងៗ តែងតែ​ចង់បាន​តម្លៃ​ខ្លួន​ខ្ពស់​ពី​ការសម្តែង​រឿង ។

​រឿង​«​ភូមិ​អត់​មនុស្ស​»​បានដាក់​សម្ពោធ កាលពី​ថ្ងៃទី​០1​ខែតុលា ឆ្នាំ​២០១៥ នៅ​រោងភាពយន្ត Legend នៅ​ផ្សារ​ទំនើប City Mall ដោយមាន​ការចូលរួម យ៉ាងច្រើន​ពី​សំណាក់ អ្នកសិល្បៈ​និង​អ្នកកំប្លែង​ល្បីៗ​ជាច្រើន ដូចជា នាយ ពែ​កមី នាយ ក្រូច នាយ គ្រឿន នាយ ចឺម បិ​ឺ​អាយ​ជី ស្រី​ស្អាត សុខ សោ​ម៉ា​វ​ត្តី នាង ប៉េងប៉ោង ជាដើម​។ ទស្សនិកជន​នឹង​បាន​ទស្សនា​រឿងនេះ នៅ​ថ្ងៃទី​០៥​ខែតុលា​ឆ្នាំ​២០១៥​នៅ គ្រប់​រោងភាពយន្ត​ក្នុង​ទីក្រុង​ភ្នំពេញ ។

​នាយ ពែ​កមី កំពុង​ថត​រឿង​ថ្មីៗ​ជា​បន្តបន្ទាប់​ទៀត ដែល​ត្រៀម​ដាក់​បញ្ចាំង​នៅក្នុង រោងភាពយន្ត នាពេល​ឆាប់ៗ​ខាងមុខនេះ៕ ​អា​លី​ណា
​