ឈុត​ថើប​មាត់​របស់ Hyunyoung ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មើល​មិន​ដាក់​ភ្នែក​

ឈុត​ថើប​មាត់​របស់ Hyunyoung ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មើល​មិន​ដាក់​ភ្នែក​

សមាជិក​ក្រុម Rainbow ​កញ្ញា Hyunyoung ​បាន​ចូល​សម្ដែង​ក្នុង​ខ្សែភាពយន្ត​រឿង​ភាគ​មួយ​ក្រោម​ចំណងជើង​ថា “Makdoemokeun Yeongessi” ​កាល​ពី​ពេល​កន្លង​ទៅ ដែល​ក្នុង​​សាច់​រឿង​នោះ​មាន​ឈុត​ចុង​ក្រោយ​មួយ​បឺត​មាត់​គ្នា​ញាក់​សាច់​តែ​ម្ដង​រវាង​តារា​ចម្រៀង​រូប​នេះ​ជាមួយ​បុរស​ម្នាក់។

 

ឈុត​ថើប​មាត់​របស់ Hyunyoung ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មើល​មិន​ដាក់​ភ្នែក​

 

ឈុត​ឆាក​ស្រៀវ​ស្រើប​លាយ​ឡំ​នឹង​ការ​កំប្លែង​នេះ​ដែរ ត្រូវ​បាន​អ្នក​គាំទ្រ​តារា​ចម្រៀង​ខាង​លើ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ព្រោះ​ថា​វា​លើក​ទី​មួយ​ហើយ​ដែល  Hyunyoung ​សម្ដែង​ដូច្នេះ។ និយាយ​ពី​ឈុត​នោះ​បន្តិច តារា​ចម្រៀង​សាច់​ខ្ចី​រូប​នេះ​ស្រវឹង​ស្រា​ហើយ​ដើរ​ឡើង​ជណ្ដើរ​ជាមួយ​បុរស​ម្នាក់។ ដើរ​បាន​ត្រឹម​ពាក់​កណ្ដាល​ជណ្ដើរ Hyunyoung ​បាន​ស្កាត់​មុខ​បុរស​ម្នាក់​នោះ​ដើម្បី​និយាយ​គ្នា​បន្តិច។ ភ្លាម​នោះ តារា​ចម្រៀង​ក្រុម Rainbow ​ខាង​លើ​ក៏​បាន​រអិល​ធ្លាក់​មក​ជិត​តួ​ប្រុស​ហើយ​ក៏​ចាប់​ផ្ដើម​ថើប​មាត់​គ្នា​យ៉ាង​រោលរាល​ ទោះ​ជា​មាន​មនុស្ស​ដើរ​ចុះ​ឡើង​យ៉ាង​ណា​ក៏​ដោយ។

 

ចង់​ដឹង​ច្បាស់​ថា​ការ​ថើប​មាត់​នោះ​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ koreaboo