Lee Min Ho ក្លាយ​ជា​តារា​ម៉ូដែល ថត​ស្ពត​ពាណិជ្ជកម្មក្រុមហ៊ុន​សូកូឡា​​ល្បី​​លំដាប់​ពិភពលោក​​​អ៊ីតាលី

Lee Min Ho ក្លាយ​ជា​តារា​ម៉ូដែល ថត​ស្ពត​ពាណិជ្ជកម្មក្រុមហ៊ុន​សូកូឡា​​ល្បី​​លំដាប់​ពិភពលោក​​​អ៊ីតាលី

តារា​កូរ៉េ​វ័យ ២៨ឆ្នាំ Lee Min Ho បាន​ក្លាយ​ជា​តារា​ម៉ូដែល​ថត​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​​ផលិត​សូកូឡា​របស់​អ៊ីតាលី​ដែល​ល្បី​ពេញ​ពិភពលោក​ឈ្មោះ Ferrero Rochero។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ផលិតកម្ម Starhaus Entertainment។

 

Lee Min Ho ក្លាយ​ជា​តារា​ម៉ូដែល ថត​ស្ពត​ពាណិជ្ជកម្មក្រុមហ៊ុន​សូកូឡា​​ល្បី​​លំដាប់​ពិភពលោក​​​អ៊ីតាលី

 

រូប​ថត​មួយ​សន្លឹក​ដែល Min Ho ឈរ​នៅ​ពី​ខាង​មុខ​ហាង Ferrero ស្ថិត​នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី ហើយ​នឹង​ត្រូវ​បាន​ចុះ​ផ្សាយ​ជា​បណ្ដើរៗ​នៅ​អំឡុង​ខែ​តុលា​នេះ។

 

បើ​តាម​អ្នក​គ្រប់​គ្រង​ផ្នែក​មួយ​រូប​របស់​ក្រុមហ៊ុន Ferrero Rochero ​ឈ្មោះ Luigi Mirri បាន​ឱ្យ​ដឹង​ថា​ រូបរាង​របស់ Lee Min Ho គឺ​ពិត​ជា​សក្ដិសម​ជា​តារា​ម៉ូដែល​សម្រាប់​ក្រុមហ៊ុន​ផលិត​សូកូឡា​របស់​លោក ជា​ពិសេស​គឺ​ពេល​​តារា​មួយ​ដួង​នេះ​ឈរ​នៅ​ពី​ហាង​ Ferrero តែ​ម្តង។

 

កាល​ពី​នៅ​ថ្ងៃ​ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៥ កន្លង​ទៅ​តារា​មុខ​ស្រស់​រូប​នេះ ក៏​ត្រូវ​បាន​គណៈកម្មាធិការ​អូឡាំពិក​កូរ៉េ​ខាងត្បូង​​ជ្រើស​តាំង​ជា​​ទូត​សុឆន្ទៈ​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​រងា​ឆ្នាំ ​២០១៨ ​នៅ​ទី​ក្រុង Pyeongchang ​ ​កូរ៉េខាងត្បូង​ផង​ដែរ៕

 

អាន៖ រឿង​ពិត​៥​យ៉ាង​​គួរ​ឲ្យ​​ចាប់​អារម្មណ៍​របស់ Lee Min Ho

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ allkpop