​ប៉ូលិស ស្វែងរក​ម្ចាស់​ម៉ូតូ​ហុងដា ៦​គ្រឿង ដែល​រឹបអូស​បាន​ពី​ចោរប្លន់ និង​លួច​

បន្ទាយមានជ័យ: ប៉ូលិស​ខេត្តបន្ទាយមានជ័យ បាន​បញ្ចេញ​ជ័យ​ភ័​ណ្ឌ បង្ក្រាប​ពី​ក្រុមចោរ កន្លងមក នូវ​ម៉ូតូ​ហុងដា សេ​១២៥ ចំនួន​៦​គ្រឿង ដើម្បី​ប្រកាស​ស្វែងរក​ម្ចាស់ ប៉ុន្តែ​ម្ចាស់​ត្រូវតែ​យក​ឯកសារ និង​សំអាង​ផ្សេងៗ មក​បញ្ជា​ា​ក់​ផង​។  ប៉ូលិស អាច​បាន​ស្គាល់​ម្ចាស់​ម៉ូតូ​រួចហើយ ហើយ​ម៉ូតូ​ខ្លះ ម្ចាស់​ម៉ូតូ ខំ​តាម​សុំ​យូរហើយ​ដែរ តែ​ប៉ូលិស​មិន​ព្រមអោយ​។​
 
​ការប្រកាស​នេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ ដោយ​ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ លោក​អាត់ ខែម​។ ម៉ូតូ Honda Dream C125 ចំនួន​៦​គ្រឿង នាពេល​កន្លងមក ត្រូវ​ក្រុមចោរ លួច និង​ប្លន់ ហើយ​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ខេត្ត ស្រុក ក្រុង និង​ប៉ុស្តិ៍​រដ្ឋបាល បង្ក្រាប​និង​រឹបអូស​បានមក​វិញ ជា​បន្តបន្ទាប់ ។​
 
​លោកស្នងការ បានប្រកាសថាៈ "​បងប្អូន​ណា ដែលជា​ម្ចាស់​ពិតប្រាកដ ហើយ​ស្គាល់​ភិនភាគ​ម៉ូតូ​ខ្លួន  សូម​ទាក់ទង និង​នាំយកមក​ជាមួយ នូវ​លិខិតស្នាម ឬ​ការ​សំអាង​ពាក់ព័ន្ធ​ម៉ូតូ មក​បង្ហាញ​ដល់​សមត្ថកិច្ច សមត្ថកិច្ច​នឹង​ប្រគល់​ម៉ូតូ ជូន​ទាំងអស់​វិញ​"​។​

​ប៉ុន្តែ​ស្នងការ​ប៉ូលិស​រូបនេះ មិន​ហ៊ាន​និយាយ​អះអាងថា ពេល​យក​ម៉ូតូ ត្រូវ​បង់លុយ​ប៉ុន្មាន ឬ ក៏ Free នោះឡើយ​។ តែ​កន្លងមក ករណីបែបនេះ ដូចជា​មធ្យោបាយ​ពាក់ព័ន្ធ បទល្មើស​សេដ្ឋកិច្ច​, គ្រឿងញៀន​, ចរាចរណ៍​, សណ្តាប់ធ្នាប់​..​គឺ​សុទ្ធតែ​បង់លុយ​។ អាច​ថា​ធ្វើ​ល្អ​នឹង​នៅមុខ  តែ​ខាងក្រោយ​មិន​អីចឹង​ទេ​។​
    
​មតិសាធារណ​:​ចាត់ទុក​ការប្រកាស​នេះ​ថា ល្អ​ដែរ បើសិនជា​ប៉ូលិស គ្មាន​ចេតនា អួតអាង​ទេនោះ​។​
      
​គួររំលឹកថា នគរបាល​ខេត្ត​នេះ មាន​ស្នាដៃ​នាំមុខ ក្នុងការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​នានា បន្តបន្ទាប់ បាន​រហ័ស​ទាន់ពេល បាន​សាច់​ការ និង​បាន​លទ្ធផល​ល្អ​គ្រាន់បើ ជាង​កម្លាំង​កងរាជអាវុធហត្ថ​៕V/S 

​ប៉ូលិស ស្វែងរក​ម្ចាស់​ម៉ូតូ​ហុងដា ៦​គ្រឿង ដែល​រឹបអូស​បាន​ពី​ចោរប្លន់ និង​លួច​

​ប៉ូលិស ស្វែងរក​ម្ចាស់​ម៉ូតូ​ហុងដា ៦​គ្រឿង ដែល​រឹបអូស​បាន​ពី​ចោរប្លន់ និង​លួច​

​នគរបាល​ខេត្តបន្ទាយមានជ័យ​"​ធ្វើជា​"​ប្រកាស​ស្វែងរក ម្ចាស់​ម៉ូតូ​Honda Dream C125​ចំនួន​៦​គ្រឿង​ដែល​បង្ក្រាប​ពី​ក្រុមចោរ​(​រូប​:​ប៉ូលីស​)​