ទេព រិន្ទដារ៉ូ ត្រូវ​ជន​អនា​មិក កាត់​ត​រូប​ស្រាត រួច​ទូរស័ព្ទ​គំរាម​ទារ​លុយ រាប់​ពាន់​ដុល្លារ

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីពេលថ្មីនេះ ខណៈដែលរូបភាពអាក្រាតកាយ របស់ កំពូលតារាសម្ដែងល្បីឈ្មោះរាប់ឆ្នាំ លោក ទេព រិន្ទដារ៉ូ បានបែកធ្លាយជាសាធារណៈ ក្នុងបណ្ដាញ សង្គម ហើយត្រូវបានគេបញ្ជូនតៗគ្នា បង្កឲ្យមានការសួរដេញដោលគ្នា ពីមួយទៅមួយថា តើរូបនេះជា ការពិត ឬជារូបកាត់ត?

រូបភាពរបស់តារាសម្ដែងចាស់វស្សា លោក ទេព រិន្ទដារ៉ូ មានសណ្ឋានជារូបអាក្រាត ល្វែងលើមួយកំណាត់ខ្លួន ហើយត្រូវបានចែកចាយថ្មីៗនេះ ដោយជនអនាមិក ហើយត្រូវបានទស្សនិកជនគិតថា នេះជាលើកទី១ ហើយសម្រាប់លោក ទេព រិន្ទដារ៉ូ ដែលទទួលរងនូវព័ត៌មានអាស្រូវ ខណៈដែលកន្លងមក លោកពុំធ្លាប់ជួបរឿងរ៉ាវបែបនេះឡើយ។

ជុំវិញរឿងរ៉ាវ បែកធ្លាយរូបភាពអាក្រាតកាយ ធ្វើឲ្យភ្ញាក់ផ្អើលនេះ LookingTODAY បានធ្វើការទំនាក់ទំនង ទៅកាន់លោក ដើម្បីឲ្យបំភ្លឺរឿងដ៏រសើបនេះ ដោយលោកបានអះអាងថា រូបនេះជារូបមិនពិតទេ ពោលគឺត្រូវ ជនខិលខូច កាត់តជាង១ឆ្នាំមកហើយ និងមិនមែនមានតែ១ ឬ២សន្លឹកទេ គឺមានច្រើន ប៉ុន្តែលោកមានបាន ខ្វល់ ឬឈឺក្បាលវិលមុខចំពោះរឿងនេះទេ ព្រោះជារឿងឥតប្រយោជន៍ លោកគ្មានពេលច្រើន ទៅគិតរឿងអី ចឹងៗនោះឡើយ។

លោក ទេព រិន្ទដារ៉ូ និយាយថា« អូ.. អូន.! អារូបហ្នឹងមានម៉ាគគោកហ្នឹង ..! អាក្មេងៗណាទេ វាចេះតែធ្វើទៅ មិនមែនជាការពិតទេ ។ អូន ដឹងអត់គេធ្វើហើយ គេបង្ហោះពេញទឹកពេញដីហ្នឹង ពេលខ្លះមិត្តភក្តិបងផ្ញើ ឲ្យមើលតែញឹកហ្នឹង..! តែបងគិតថាវាអត់ប្រយោជន៍ បងមិនដែលខ្វល់ទេ ធ្វើអីធ្វើទៅ..!»។

លើសពីនេះ តារាសម្ដែងនៅតែរក្សាបានទីផ្សារខ្ពស់ លោក ទេព រិន្ទដារ៉ូ ក៏បានបន្ថែមទៀតថា មានជន អនាមិកខ្លះ ពេលកាត់តរូបលោកហើយ ថែមទាំងខលទូរស័ព្ទមក សម្លុតគម្រាមទារលុយរាប់ពាន់ដុល្លារទៀតផង ជាថ្នូរនឹងការមិនបញ្ចេញរូបនោះ ជាសាធារណៈ ប៉ុន្តែលោកបាន ថតសម្លេងពួកគេនោះទុក ហើយប្រុងនឹងស៊ើបរកមុខ ស្រាប់តែស្ងាត់ទៅវិញក៏មានដែរ។

«ពេលខ្លះ គេកាត់តហើយ មិនដឹងបានលេខខ្ញុំមកពីណាទេ Call មកសម្លុកគំរាមខ្ញុំ ទារលុយ២ ទៅ៣ពាន់ដុល្លារក៏មានដែរ តែបងថតសម្លេងពួកហ្នឹងបាន បង្ហោះវិញម្ដង ក៏ខ្លាចបាត់លែងឃើញខលមក..! អាពួកធ្វើចឹងៗច្រើនតែក្រុមខ្ទើយ ឃើញរូបខ្ញុំនៅអាមេរិក នៅឯណាឯណី យកមកកាត់តបង្ហោះផ្ដេសផ្ដាស ខ្ញុំខ្ជិលណាស់ ព្រោះវាអត់ប្រយោជន៍..!» ។ លោក ទេព រិន្ទដារ៉ូ បញ្ជាក់បន្ថែមយ៉ាងដូច្នេះ៕

ទេព រិន្ទដារ៉ូ ត្រូវ​ជន​អនា​មិក កាត់​ត​រូប​ស្រាត រួច​ទូរស័ព្ទ​គំរាម​ទារ​លុយ រាប់​ពាន់​ដុល្លារ

ទេព រិន្ទដារ៉ូ ត្រូវ​ជន​អនា​មិក កាត់​ត​រូប​ស្រាត រួច​ទូរស័ព្ទ​គំរាម​ទារ​លុយ រាប់​ពាន់​ដុល្លារ