តម្លើង Windows ថ្មី​រួច តើ​គួរ​ធ្វើ​អ្វីខ្លះ?

ការតម្លើង Windows ថ្មី វាគឺជារឿងសាមញ្ញ ទៅហើយ មិនត្រឹម តែប៉ុណ្ណោះ បច្ចុប្បន្ននេះ មនុស្សភាគច្រើន គឺអាចធ្វើ វាបាន ប៉ុន្តែក្នុង ចំណោមនោះ ប្រហែលជាមាន ប្រិយមិត្ត មួយចំនួន មិនទាន់បាន យល់ច្បាស់ថា ក្រោយពេលដែល ឈូស Windows រួចគួរ​ ធ្វើអ្វី បន្តទៀត ដើម្បីអោយ ការប្រើប្រាស់ គ្រប់គ្រាន់?

តម្លើង Windows ថ្មី​រួច តើ​គួរ​ធ្វើ​អ្វីខ្លះ?

នៅថ្ងៃនេះ ខេមបូ នឹងធ្វើការ ចែកចាយ ចំណេះដឹង ក្នុងការ រៀបចំតម្លើង កម្មវិធីដែល ត្រូវការ នៅលើ កុំព្យូទ័រ ដែលទើប នឹងឈូស Windows រួចរាល់ ដើម្បីអោយ វាសមស្រប តាមតម្រូវការ ប្រើប្រាស់ របស់អ្នកប្រចាំថ្ងៃ។ តោះ សូមតាមដាន ទាំងអស់គ្នា៖

  • អ្វីដែលអ្នកគួរ តែធ្វើមុនគេនោះគឺការតម្លើង Driver ដែលជា តម្រូវការ ចាំបាច់របស់ កុំព្យូទ័រ អោយវា ដំណើរការ ជាមួយនឹង Hardware វាមាន ដូចជា វីដេអូកាត, សម្លេង និង Driver ជាច្រើនទៀត។ នៅចំនុចនេះ ប្រសិនបើ អ្នកបាត់បង់ ឯកសារ Driver ដើម ពេលដែលទិញ កុំព្យូទ័រថ្មី មក ខេមបូ សូមធ្វើការ ណែនាំអោយតម្លើង កម្មវិធីមួយ មានឈ្មោះថា Driver Pack វាអាចបំពេញ Driver ដែលខ្វះខាត នៅលើ កុំព្យូទ័ររបស់ អ្នកបាន អោយដំណើរការ យ៉ាងរលូន។ អ្នកអាច ទាញយក Driver Pack បានតាមរយៈ តំណរនេះ

តម្លើង Windows ថ្មី​រួច តើ​គួរ​ធ្វើ​អ្វីខ្លះ?

  • កម្មវិធី Browser មានដូចជា Chrome, Firefox និង ផ្សេងៗទៀត តាមដែលអ្នក គិតថា មួយណាអ្នក ចូលចិត្ត ប្រើជាង ព្រោះអី បច្ចុប្បន្ននេះ អ៊ីនធើណែត មានភាព ទូលំទូលាយ ហេតុដូច្នេះហើយ កុំព្យូទ័រ ភាគច្រើន សុទ្ធសឹងតែ ត្រូវការ អ៊ីនធើណែត ទាំងអស់ ដើម្បីអោយ មានភាពងាយស្រួល ក្នុងការ ប្រើប្រាស់ តាមអ្វីដែល អ្នកត្រូវការ ដូចជា ការកំសាន្ត ការសិក្សា និង ការងារ ជាដើម។

តម្លើង Windows ថ្មី​រួច តើ​គួរ​ធ្វើ​អ្វីខ្លះ?

  • កម្មវិធីសម្រាប់ទាញយក ឯកសារផ្សេងៗ នៅលើ បណ្តាញ អ៊ីនធើណែត ដែលមាន ដូចជា Internet Download Manager និង Utorrent។ ចំពោះ Internet Download Manager វាគឺជាកម្មវិធី សម្រាប់ទាញយក ឯកសារ ដោយផ្ទាល់ មិនចាំបាច់ មានភាព ស្មុគស្មាញ ច្រើនឡើយ ប៉ុន្តែវាក៏ត្រូវ មានលក្ខណៈ ពេញលេញដែរ ដើម្បីប្រើប្រាស់ វាបាន ទូលំទូលាយ និង មានភាពងាយស្រួល ឯ Utorrent វិញវាជា កម្មវិធីសម្រាប់ ទាញយក Torrent File ព្រោះបច្ចុប្បន្ននេះ ឯកសារ ភាគច្រើន ដែលផ្ទុកលើ បណ្តាញ អ៊ីនធើណែត មានទំហំ ធំៗគេ មិនធ្វើការ Upload ដោយផ្ទាល់លើ គេហទំព័រ ផ្សេងៗឡើយ គេប្រើប្រាស់ Torrent ដើម្បីអោយអ្នក ទាញយកវិញ។ អ្នកអាច ទាញយក កម្មវិធី Internet Download Manager តាមរយៈ តំណរនេះ​

តម្លើង Windows ថ្មី​រួច តើ​គួរ​ធ្វើ​អ្វីខ្លះ?

  • Microsoft Office ចំពោះកម្មវិធីនេះ មិនចាំបាច់ រៀបរាប់ច្រើន ក៏ប្រិយមិត្ត អាចដឹងដែរ ព្រោះអីវាជា តម្រូវការ ដែលត្រូវតែ មាននៅលើ កុំព្យូទ័រ របស់អ្នក។ បច្ចុប្បន្ននេះ Office ចេញដល់ ជំនាន់ 2016 ហើយអ្នក ក៏អាចប្រើប្រាស់ តាមវិធី Crack ដោយពេញលេញ ផងដែរ។ ដើម្បីតម្លើង Office 2016 អ្នកអាចទាញ យកតាមរយៈ តំណរនេះ និងកម្មវិធី Crack តាមរយៈ តំណរនេះ

តម្លើង Windows ថ្មី​រួច តើ​គួរ​ធ្វើ​អ្វីខ្លះ?

  • កម្មវិធី Khmer Unicode ជាកម្មវិធីចាំបាច់ដែល​ ប្រជាជនកម្ពុជា ត្រូវតែតម្លើង វាលើកុំព្យូទ័រ ដើម្បីអោយមាន ភាពងាយស្រួល ក្នុងការ ប្រើប្រាស់ អាចអោយ អ្នក​អានអក្សរ និង ប្រើប្រាស់ ក្តារចុចបែប ខ្មែរបាន។ អ្នកអាច ទាញយក កម្មវិធី Khmer Unicode តាមរយៈ តំណរនេះបាន

តម្លើង Windows ថ្មី​រួច តើ​គួរ​ធ្វើ​អ្វីខ្លះ?

  • កម្មវិធី Winrar ជាកម្មវិធីដែល អ្នកប្រើប្រាស់ ទូទៅ មិនថាអ្នកមាន ជំនាញផ្សេងៗ ឬ អ្នកប្រើប្រាស់ ធម្មតាឡើយ គឺត្រូវតែ ធ្វើការ តម្លើងព្រោះអី Winrar វាជាកម្មវិធី មានភាព ទូលំទូលាយ ហើយភាគច្រើន គេផ្ទុក ឯកសារផ្សេងៗ តាមបណ្តាញ អ៊ីនធើណែត ជាប្រភេទ Rar ឬ Zip។ ដូច្នេះដើម្បី អាចបើកវាបាន យើងត្រូវ ធ្វើការតម្លើង កម្មវិធីនេះ។ កម្មវិធីនេះ វាក៏អាចអោយ អ្នកបម្លែង ឯកសារសំខាន់ៗ ផ្សេងៗ របស់អ្នកបាន ដែរអោយក្លាយ ពីធំមកជា តូចហើយ ជៀសវាង កម្មវិធី កម្ចាត់មេរោគ ផ្សេងៗបាន។ អ្នកអាច ទាញយក Winrar តាមរយៈ តំណរនេះ

តម្លើង Windows ថ្មី​រួច តើ​គួរ​ធ្វើ​អ្វីខ្លះ?

ខាងលើនេះ គ្រាន់តែជាកម្មវិធី ចាំបាច់ ដែលត្រូវ តែតម្លើង នៅកុំព្យូទ័រ តែវា នៅមាន កម្មវិធីបន្ទាប់បន្សំ ជាច្រើនទៀត ដែលរួមមាន កម្មវិធីទស្សនា វីដេអូ ដូចជា Mpc Star, VLC Player ជាដើម និង កម្មវិធីជាច្រើន ដែលអ្នក ត្រូវការចាំបាច់ ត្រូវជំនាញ រៀងៗខ្លួន។ សម្រាប់អ្នក កាត់ត រូបភាព អ្នកសរសេរកូដ អ្នកបង្កើត កម្មវិធី និង ផ្សេងៗទៀត គាត់ប្រាកដ ជាដឹងថា ត្រូវតម្លើង កម្មវិធីអ្វី បន្តបន្ទាប់ ទៀតហើយ ដើម្បីអោយត្រូវ នឹងជំនាញ របស់ខ្លួន។ ប្រសិនបើអ្នក មានចម្ងល់ ឬ មតិយោបល់ ផ្សេងៗ អ្នកអាច Comment នៅខាង ក្រោមនេះ ក្រុមការងារ យើងខ្ញុំនឹង ឆ្លើយតប អោយបាន ឆាប់រហ័ស តាមដែល អាចធ្វើ ទៅបាន។

  • ដោយ: Meng
  • 10:26 AM, 03 October
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ