ជា វណ្ណ​រិ​ទ្ធ ធ្វើ​វីដេអូ​តាំងពី​កូនចាប់​កំណើត​បាន​១០​សប្តាហ៍​រហូតដល់​កូន​ប្រសូត

Sanofi

ក្រោយពី​ទទួលបាន​ចំណងដៃ​កូនប្រុស​ដ៏​ថ្លោស​ទ្រលុកទ្រលន់​មួយ​ហើយ​នោះ ថ្មីៗ​នេះ ជា វណ្ណ​រិ​ទ្ធ បានបង្ហាញ អោយឃើញ​ពី​វីដេអូ​ខ្លី​មួយ​ដែល​បង្ហាញ​អំពី​ភាព​ផ្អែមល្ហែម​ជាមួយ​ភរិយា ចាប់តាំងពី​ដឹងថា​មាន​ដំណក់ឈាម​មក ចាប់កំណើត​ក្នុង​ផ្ទៃ​រយៈពេល​១០​សប្តាហ៍​រហូតដល់​កូន​នោះ​ប្រសូតចេញ​ជា​រូបរាង​ឡើង​។​

​អតីត Freshies និង​ជា​តារា​សម្តែង ហើយក៏​ជា​ពី​ធី​ករ​ដ៏​ល្បីល្បាញ​ប្រចាំ​ទូរទស្សន៍​បាយ័ន​រូបនេះ ត្រូវបាន​គេ​មើល ឃើញថា តែងតែ​បង្ហោះ​ពី​ភាព​ផ្អែមល្ហែម​ជាមួយ​ប្រពន្ធ​សំណព្វ​របស់ខ្លួន​ជារឿយៗ ដែល​ធ្វើអោយ​ទស្ស​និជ​ន​មាន ការសរសើរ​មិន​ដាច់​ពី​មាត់​ពី​សុភមង្គល​របស់​គូស្នេហ៍​មួយគូ​នេះ ហើយ​ក៏មាន​អ្នកខ្លះ​លួច​ច្រណែន​មិន​ស្ទើរ​នោះ ឡើយ​។​

គួរបញ្ជាក់​ផងដែរ​ថា ជា វណ្ណ​រិ​ទ្ធ ទើបតែ​ទទួលបាន​កូនប្រុស​ម្នាក់ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ២០១៥​នេះ ដែល​ត្រូវបាន​លោក​ដាក់ឈ្មោះថា ជា ប្រសិទ្ធ​រិ​ទ្ធ​។ ភូមិន្ទ​