កសិករ​ម្នាក់​រក​ឃើញ​ឆ្អឹង​សត្វ​ចម្លែកត្រូវ​គេ​គប់​ចោល​១៥ ០០០​ឆ្នាំ​មក​ហើយ

កសិករ​ម្នាក់​រក​ឃើញ​ឆ្អឹង​សត្វ​ចម្លែកត្រូវ​គេ​គប់​ចោល​១៥ ០០០​ឆ្នាំ​មក​ហើយ

កសិករ​ម្នាក់​នៅ​រដ្ឋ​ឯករាជ្យ Michigan ​បាន​រក​ឃើញ​គ្រោង​ឆ្អឹក​សត្វ​ចម្លែក​មួយ​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ដែល​ត្រូវ​បាន​គេ​ដឹង​ថា​វា​ត្រូវ​បាន​គេ​កប់​ចោល​ប្រមាណ​ជា​១៥ ០០០​ឆ្នាំ​មក​ហើយ។

 

កសិករ​ម្នាក់​រក​ឃើញ​ឆ្អឹង​សត្វ​ចម្លែកត្រូវ​គេ​គប់​ចោល​១៥ ០០០​ឆ្នាំ​មក​ហើយ

 

លោក James Bristle ​ដែល​ជា​ម្ចាស់​ចម្ការ​បាន​ឱ្យ​ដឹង​ថា​លោក​កំពុង​តែ​ជីក​ដី​ដើម្បី​ធ្វើ​ប្រឡាយ​ទឹក​ក៏​បាន​ប្រទះ​ឃើញ​ឆ្អឹង​ចម្លែក​មួយ​ដែល​មាន​ស្នែង​២ មើល​ទៅ​ដូច​ជា​សត្វ​គោ​អីចឹង។ ក្រោយ​ពី​ប្រទះ​ឃើញ​ហើយ លោក​មិន​ទាន់​យក​វា​ចេញ​នោះ​ទេ ដោយ​បាន​រាយការណ៍​ទៅ​ខាង​ប៉ូលិស​ក្នុង​តំបន់​ដើម្បី​មក​មើល។ ក្រុម​ប៉ូលិស​បាន​មក​ត្រួត​ពិនិត្យ ហើយ​ដោយសារ​តែ​ឃើញ​វា​មាន​សភាព​ប្លែក ក៏​បាន​រាយការណ៍​ទៅ​ខាង​សារមន្ទីរ​ទៀត ដើម្បី​មក​ធ្វើការ​ពិសោធន៍។

 

បន្ទាប់​ពី​ធ្វើ​ការ​ពិនិត្យ​រួចរាល់ លោក Daniel Fisher ​ដែល​ជា​គ្រូ​ខាង​បុរាណ​វិទ្យា​និង​ធ្វើ​ការ​នៅ​សារមន្ទីរ​ខាង​លើ បាន​បញ្ជាក់​ប្រាប់​ថា​វា​ជា​គ្រោង​ឆ្អឹក​ផ្នែក​ខាង​ក្នុង​របស់​សត្វ​ចម្លែក​មួយ​ប្រភេទ ដែល​ត្រូវ​បាន​គេ​សម្លាប់​ចន្លោះ​ពី​ ១១ ៧០០ ​ឆ្នាំ​ទៅ ១៥ ០០០​ឆ្នាំ​ទៅ​ហើយ។

 

កសិករ​ម្នាក់​រក​ឃើញ​ឆ្អឹង​សត្វ​ចម្លែកត្រូវ​គេ​គប់​ចោល​១៥ ០០០​ឆ្នាំ​មក​ហើយ

 

ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ស្រាវជ្រាវ​នៅ​តែ​ធ្វើ​បន្ត​ដើម្បី​ដឹង​ឱ្យ​ច្បាស់​ថា​វា​ជា​ពពួក​សត្វ​ប្រភេទ​អ្វី​ឱ្យ​ពិត​ប្រាកដ ។ ចំណែក​ឯ​ផ្ទៃ​ដី​ចម្ការ​របស់​លោក James Bristle ​វិញ ក៏​ត្រូវ​បាន​គេ​ទុក​ដើម្បី​ស្វែងរក ក្រែង​មាន​គ្រោង​ឆ្អឹង​អ្វី​ទៀត​ដែរ៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖  abcnews