ចាញ់ មួយស្មើមួយលើសង្វៀន EXPERT

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន EXPERT របស់ SEA-TV នា​ព្រឹក​ថ្ងៃទី​៣​តុលា​អ្នក​ប្រដាល់​កម្ពុជា​ឌុ​ម​ កែវ​ដា​ក្លឹប​ម្កុដ​រាជសីហ៍ ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ Yort Sing ។​

​    ​កែវ​ដា​ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​លេង​កែង ឯ Yort Sing គេ​ប្រើ​កណ្ដាប់ដៃ និង ទាត់​បានល្អ​មិនតែប៉ុណ្ណោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ការពារ​ក៏បាន​ល្អ​ដែរ ។ ក្នុងការ​ប្រកួត ៥ ទឹក​ពួកគេ​ហាក់ដូចជា​មានប្រៀប​លើ​គ្នា​ទៅវិញទៅមក​ តែ​ស្ថានភាព​នៃ​ការប្រកួត​កែវ​ដា​ប្រើ​ពេលវេលា​សម្រុកចូល​ច្រើនជាង ។​

​     ​បន្ទាប់ពី​តស៊ូ​បាន ៥ ទឹក​ពេញ​នោះ​លទ្ធផល​ចុងក្រោយ​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា ។ គួ​បញ្ជាក់ថា​ពួកគេ​ទាំង ២ សុទ្ធ​ តែ​ទ្រមខ្លួន​ដូចគ្នា ។​

​    ​ចំពោះ​ឃីម ឌី​ម៉ា​ក្លឹប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ Chhok Chhai ដាច់​តែ​ម្ដង ។​

​     ​ក្នុងការ​ប្រកួត ៥ ទឹក​មានតែ​ទឹក​ទី ៥ ប៉ុណ្ណោះ​ដែល​ឌី​ម៉ា​វ៉ៃ​បានល្អ​ព្រោះ​Chhok Chhai លែ​វ​វ៉ៃ​ហើយ​ឌី​ម៉ា​បន្ត​ វ៉ៃ​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​មាន​របួស​បែក​ចុង​ភ្នែក​ឆ្វេង និង ចុង​ភ្នែក​ស្ដាំ​បន្ថែម​លើ​របួស​ក្បាល​ដែល​បែក​តាំងពី​ទឹក​ទី ៣មក​នោះ ។​

​     ​គួរបញ្ជាក់​ថា​នៅ​ទឹក​ទី ៣ ឌី​ម៉ា​គាំង​វិះ​តែ​បន្ត​ការប្រកួត​លែង​បាន​ទៅហើយ​តែ​បាន​ស្នូរ​ជួង​បញ្ចប់​ ទឹក​បន្លឺឡើង​ ធ្វើ​ឲ្យ​គេ​មានឱកាស​បន្ត​វ៉ៃ​បាន​នៅ​ទឹក​ទី ៤ និង ទឹក​ទី ៥ ទៀត​នោះ ។​ទោះជា​យ៉ាងណា​ក៏​បន្ទាប់ពី​បញ្ចប់​ទឹក​ទី ៥ ទៅ​ Chhok Chhai ឈ្នះ​ពិន្ទុ ឃីម ឌី​ម៉ា ។​