អាវុធហត្ថខេត្ត ស្ទឹងត្រែង បង្ក្រាបបានឈើ៨០ដើម និងឃាត់ខ្លួន ជនសង្ស័យ១២នាក់

ស្ទឹងត្រែង៖ អាវុធហត្ថខេត្តស្ទឹងត្រែង សហការណ៍ជាមួយ លោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើ ស្ទឹងត្រែង ឆ្មក់បង្ក្រាបករណី ដឹកជញ្ជូនឈើ គ្មានលិខិតអនុញ្ញាត ត្រង់ចំណុចកំពង់សាឡាង ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ១២នាក់ នៅម៉ោង២២៖៣៥នាទីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ នេះ ។

ជនសង្ស័យធ្វើសកម្មភាព ដឹកជញ្ជូនឈើទាំងនោះរួមមាន ទី១ ឈ្មោះ សេង បូណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ធ្វើស្រែ ,ទី២ ឡៃ យ៊ាង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរធ្វើស្រែ ទាំង២ នាក់ រស់នៅ ភូមិថ្មី ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ,ទី៣ ផល្លា គីរី ហៅ សាវលិញ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិហាងខូសួន សង្កាត់ សាមគ្គី ក្រុងស្ទឹងត្រែង,ទី៤ ឆាន់ ចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ,ទី៥ឈ្មោះ ថា វណ្ណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ,ទី៦ ចាន់ ឆក ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែ ទាំង៣នាក់រស់នៅ ភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ,ទី៧ ម៉ៅ សេងលី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ,ទី៨មិច កេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ, ទី៩អាន ហួង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ,ទី១០ហឿន ឈុនហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ,ទី១១សុខ ឃៀ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែនិងទី១២ ខឹម ពេជ្រ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទាំង៦នាក់ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយឃាត់ខ្លួន អាវុធហត្ថរឹបអូសបានវត្ថុតាង មានឈើលេខ១ចំនួន៨០ដើម ទូកមានម៉ាស៊ីន៤ និងបាននាំយក ទៅខណ្ឌរដ្ឋបាលព្រៃឈើ កសាងសំណុំរឿងតាមនីតិវិធី៕