នគរបាល ខណ្ឌដូនពេញ ចាប់ខ្លួន ក្រុមចោរឆក់ និងអ្នកចែកចាយ គ្រឿងញៀន ១១នាក់ ដកហូតម៉ូតូ២គ្រឿង

ភ្នំពេញ : កម្លាំងនគរបាល ខណ្ឌដូនពេញ ចាប់ខ្លួនបក្ខពួកចោរឆក់ ទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋ និងជនចែកចាយ ជក់គ្រឿងញៀន ទាំង១១នាក់ នៅយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់ស្រះ និងសង្កាត់ផ្សារថ្មីទី១ ព្រមទាំងដកហូត ម៉ូតូ២គ្រឿងថ្នាំញៀន និងឧបករណ៏សម្រាប់ ជក់មួយចំនួនទៀតផងដែរ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានអោយដឹងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥នេះថា នៅេវលាម៉ោង៧យប់មិញ កម្លាំងរបស់លោកបានចាប់ខ្លួន ក្រុមចោរឆក់២នាក់ នៅចំណុចក្បែរហ្គារ៉ាស់សាំងតូតាល់ ផ្លូវលេខ៨៤ កែង៤៧ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពីបក្ខពួកម្នាក់ទៀតបានឆក់ខ្សែក មួយខ្សែពីស្រ្តីម្នាក់។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ សេង ហាង ហៅរ័ត្ន អាយុ១៨ឆ្នាំ មុខរបរមនិពិតប្រាកដ ស្នាក់នៅផ្ទះក្បែរ ប៉ុស្តិ៍បឹងរាំង ផ្លូវលេខ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ (ជាអ្នកបិទគូទ-ជិះពីក្រោយ) និងទី២ឈ្មោះ បញ្ញា រិទ្ឋ ហៅ រិទ្ឋ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ30A ផ្លូវលេខ៤៤៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន (ជាអ្នកបិទគូថ-បើកម៉ូតូ) ចំណែកជនសង្ស័យដែលធ្វើសកម្មភាពឆក់ មានឈ្មោះ ចិន ភេទប្រុស អាយុប្រហែល២៥ឆ្នាំ (គេចខ្លួន) វត្ថុតាងះ ម៉ូតូ២គ្រេឿង ម៉ាក Honda Moove ពណ៍ស គ្មានស្លាកលេខ ជារបស់ ជនសង្ស័យឈ្មោះ ចិន និងម៉ាក NEX ពណ៌សលាយខ្មៅ ស្លាកលេខភ្នំពេញ 1CP-5498 ជារបស់ជនសង្ស័យ ឈ្មោះ បញ្ញា រិទ្ធ ដោយឡែកជនរងគ្រោះ ឈ្មោះ វ៉ា សុខរី អាយុ៤៤ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៩ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរលក់ដូរ សម្ភារៈបាត់បង់ ខ្សែកប្លាកទីន ទម្ងន់៥ជី។

សម្រាប់ជនដៃដល់ដែលជាបានឆក់ខ្សែក ស្រ្តីរងគ្រោះហើយរត់គេចខ្លួននោះ លោកអធិការខណ្ឌអះអាងថា ស្នងការ បានបញ្ជាអោយតាម ស្រាវជ្រាវ ចាប់ខ្លួន អោយបានផងដែរ។

ដោយឡែក វេលាម៉ោង៩យប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ កម្លាំងនរគបាលប៉ុស្តិ៍ផ្សារថ្មី១ បានឃាត់ខ្លួនអ្នកប្រើប្រាស់ គ្រឿងញៀនចំនួន៩នាក់ ស្រីម្នាក់ នៅចំណុចផ្ទះលេខ៩ អឺ3 ផ្លូវ ១២៦ ភូមិ៨ ផ្សារថ្មី១ ខណ្ឌដូនពេញ ដកហូតបានថ្នាំក្រាម ពណ៌ស១កូនកញ្ចប់តូច និងប្រដាប់ជក់មួយចំនួន ។