មូល​និធិអង្គរ​ Cambrew ផ្ដល់​ឧបត្ថម្ភ​ អាហារូបករណ៍ ៤០០កន្លែង រយៈពេល​៤ឆ្នាំ​ ដល់​សិស្ស​ក្រីក្រ​ តាមរយៈ​ ស.ស.យ.ក

ភ្នំពេញ៖ មូលនិធិអង្គររបស់ក្រុមហ៊ុន Cambrew Ltd. ដែលបានឧបត្ថម្ភ អាហារូបករណ៍ដល់ សហភាពសហព័ន្ធ យុវជនកម្ពុជា នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នាថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៥ នេះ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ,លោក NORMAN LIM នាយកផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន Cambrew Ltd. លោក សុខ ពុទ្ធីវុធ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងយុវជនមកសហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើននាក់។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា បានថ្លែងថា តាងនាងឲ្យរូបលោកតំណាងឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា លោកសូមថ្លែងអំណរគុណ ដល់មូលនិធិអង្គររបស់ក្រុមហ៊ុន Cambrew Ltd. ដែលបានឧបត្ថម្ភជាអាហារូបករណ៍ ដល់គម្រោងអាហារូបករណ៍សហភាពសហព័ន្ធយុវជនកម្ពុជា តាំងពីឆ្នាំ២០១២ រៀងមក។

លោកបន្តថា «ក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា និងនិស្សិតក្រីក្រទាំងឡាយ ដែលបានទទួលអាហារូបករណ៍ តាមរយៈគម្រោងអាហារូបករណ៍ ដែលឧបត្ថម្ភដោយមូលនិធិអង្គរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះមូលនិធិអង្គរ នៃក្រុមហ៊ុន Cambrew Ltd. ដែលបាន និងកំពុងចូលរួម ឧបត្ថម្ភគាំទ្រដល់កម្មវិធីអាហាររូបករណ៍ ស.ស.យ.ក. តាំងពីឆ្នាំ២០១២រៀងមក ហើយបានចុះអនុស្សារណៈជាផ្លូវការ ជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ នាពេលកន្លងមក»។

លោកបន្ថែមថា នេះជាការសរបញ្ជាក់ នូវការរួមចំណែកយ៉ាងធំធេង របស់មូលនិធិអង្គរ របស់ក្រុមហ៊ុន Cambrew Ltd. ក្នុងការកសាងធនធាន មនុស្សកម្ពុជា តាមរយៈសហភាព សហព័ន្ធយុវជនកម្ពុជា ដោយបានផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ ជួបការលំបាកចំនួន ១០០ កន្លែងជារៀងរាល់ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ២០១២មក។ កាយវិការដ៏សប្បុរសនេះ បង្កប់នូវស្មារតីនៃវប្បធម៌ ចែករំលែក និងសាមគ្គីភាព នៅក្នុងសង្គមកម្ពុជា ដែលមានតាំងពីដើមរៀងមក ហើយសកម្មភាព ដ៏ថ្លៃថ្លានេះអនុញ្ញាត ឱ្យយុវជនក្រីក្រ ក្នុងព្រះរាជាណាចក្រកម្ពុជាបានសម្រេចនូវបំណងរបស់ខ្លួនក្នុងការបន្តការសិក្សាកម្រិតឧត្តម ដើម្បីអាចក្លាយខ្លួនជាសសរទ្រូងយ៉ាងរឹងមាំ សម្រាប់ បន្តវេននូវការអភិវឌ្ឍជាតិ កម្ពុជានាពេលអនាគត ។

ដោយឡែក លោក NORMAN LIM នាយកផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន Cambrew Ltd បានថ្លែងក្នុងពិធីនោះថា ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ យល់យ៉ាងច្បាស់ថា អនាគតប្រទេសយើង គឺអាស្រ័យលើប្អូនៗក្មួយៗជំនាន់ក្រោយទាំងស្រុង។ ដូច្នេះហើយ ថ្នាក់ដឹកនាំគ្រប់រូប របស់ស្រាបៀរអង្គរមានក្តីរំភើប ជាខ្លាំងដែលបានក្លាយជាដៃគូសហការជាមួយនឹងសហភាពសហព័ន្ធយុជនកម្ពុជា តាមរយៈសមាគមមូលនីធិអង្គររបស់ស្រាបៀរអង្គរ។ តាំងពីដើមមក យើងជឿជាក់លើការប្តេជ្ញាចិត្ត និងការខិត្តខំប្រឹងប្រែងដ៏ឥតងាករេ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការផ្តល់ឱកាសឲ្យយុវជនដែលពុំមានលទ្ធភាព និងមធ្យោបាយគ្រប់គ្រាន់ឲ្យ ទទួលបានការអប់រំដ៏សមស្របមួយ។

លោកបន្តថា ក្រៅពីការផ្តល់ជំនួយឧបត្ថម្ភដល់សិស្សានុសិស្សបឋម និងមធ្យមសិក្សា ការផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា គឺជាអតិភាពមួយរបស់ពូកយើង តាំងពីដើមមក។ នៅថ្ងៃនេះ យើងមានមោទនភាពនឹងជម្រាបជូនថា សមាគមបានផ្តល់អហារូបករណ៍ ចំនួន ៤០០ កន្លែងដល់និស្សិតដែលមកពីគ្រួសារ មានជីវភាពខ្វះខាតឲ្យ បានបន្តថ្នាក់បរិញ្ញាបត្រជាបន្តរួចមកហើយ។ ក្នុងនោះ សមាគមបានចេញថ្លៃសិក្សាចំនួន ៤ ឆ្នាំពេញដល់និស្សិតទាំងនោះ ឲ្យបានរៀនជំនាញ ដែលពួកគេជ្រើសរើស។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ ២០០៩ ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានសម្រេចថា វាជាពេលវេលាសមស្របមួយក្នុងការតបស្នង ទៅកាន់សង្គមជាតិវិញ។ ដើម្បីបំពេញកិច្ចការនេះ សមាគមមូលនីធិអង្គរ ក៏បានលេចជារូបរាងឡើង ដោយសង្ឃឹមថា នឹងផ្តល់ពន្លឺជីវិតដល់យុវជនខ្មែរយើង ដែលមិនមានឱកាស ទទួលបានការអប់រំ។ ដោយមើលឃើញពីសក្តានុពល របស់សហភាពសហព័ន្ធយុវយជនកម្ពុជា យើងក៏បានសម្រេចរួមសហការគ្នា ដែលកិច្ចសហការនេះមិនត្រឹមតែជួយ ឲ្យសមាគមឲ្យសម្រេចក្តីស្រមៃរបស់ខ្លួនប៉ុននោះទេ តែវានឹងអាចជួយសម្រេចក្តីស្រម៉ៃរបស់ក្រុមគ្រួសាររាប់រយផ្សេងទៀត ដែលមានជីវភាពខ្វះខាត នៅទូទាំងប្រទេស។

រហូតមកដល់បច្ចុប្បន្ននេះ មានសិស្សានុសិស្សចំនួន ៤៦ ៨៧៥ នាក់ នៅតាមសាលាជាង ៩០មកហើយ ដែលបានទទួលជំនួយពី សមាគមមូលនីធិអង្គរ។ ហើយក្នុងឱកាស បវេស្សណកាលថ្មីនេះ សមាគមនិងបន្តផ្តល់ជំនួយដល់សិស្សានុសិស្សចំនួន ២១ ០០០ នាក់ មកពី ៣២សាលា នៃខេត្តក្រុងចំនួន១២ ជាបន្តទៀត៕

មូល​និធិអង្គរ​ Cambrew ផ្ដល់​ឧបត្ថម្ភ​ អាហារូបករណ៍ ៤០០កន្លែង រយៈពេល​៤ឆ្នាំ​ ដល់​សិស្ស​ក្រីក្រ​ តាមរយៈ​ ស.ស.យ.ក

មូល​និធិអង្គរ​ Cambrew ផ្ដល់​ឧបត្ថម្ភ​ អាហារូបករណ៍ ៤០០កន្លែង រយៈពេល​៤ឆ្នាំ​ ដល់​សិស្ស​ក្រីក្រ​ តាមរយៈ​ ស.ស.យ.ក

មូល​និធិអង្គរ​ Cambrew ផ្ដល់​ឧបត្ថម្ភ​ អាហារូបករណ៍ ៤០០កន្លែង រយៈពេល​៤ឆ្នាំ​ ដល់​សិស្ស​ក្រីក្រ​ តាមរយៈ​ ស.ស.យ.ក

មូល​និធិអង្គរ​ Cambrew ផ្ដល់​ឧបត្ថម្ភ​ អាហារូបករណ៍ ៤០០កន្លែង រយៈពេល​៤ឆ្នាំ​ ដល់​សិស្ស​ក្រីក្រ​ តាមរយៈ​ ស.ស.យ.ក

មូល​និធិអង្គរ​ Cambrew ផ្ដល់​ឧបត្ថម្ភ​ អាហារូបករណ៍ ៤០០កន្លែង រយៈពេល​៤ឆ្នាំ​ ដល់​សិស្ស​ក្រីក្រ​ តាមរយៈ​ ស.ស.យ.ក