ស្នងការខេត្ត កំពង់ចាម ប្រកាសពីដំណើរការ ធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ មុនថ្ងៃកាន់ បុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ : ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៏ បែន រ័ត្ន បានប្រកាសពីដំណើរការ ធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ សម្រាប់ថ្ងៃកាន់បិណ្ឌ រហូតមុនមួយថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មកដល់ ដូច្នេះបងប្អូនប្រជាពលរដ្ឋ អាចមកធ្វើ អត្តសញ្ជាតិខ្មែរគំរូថ្មី ដូចធម្មតា ។

តាមរយ:សេចក្តីជូនដំណឹងរបស់ខ្លួន ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១៥នេះ លោកឧត្តមសេនីយ៏ស្នងការ បានបញ្ជាក់ថា ចាប់ពីថ្ងៃកាន់បិណ្ឌថ្ងៃទី១ រហូតដល់ថ្ងៃកាន់បិណ្ឌថ្ងៃទី១៣ ការងារធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋនៅតាម ឃុំសង្កាត់ដំណើរការជាធម្មតា ។ ប៉ុន្តែសម្រាប់ថ្ងៃ កាន់បិណ្ឌ ទី១៤ និងថ្ងៃបុណ្យភ្ជុំ (ភ្ជុំធំ) ពោលថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០១៥ ការងារធ្វើអត្តសញ្ញាណប័ណ្ណ នឹងត្រូវផ្អាកជា បណ្តោះអាសន្ន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ អាចជួបជុំបងប្អូននារដូវបុណ្យជាតិមួយនេះ ។

តាយរយ:សេចក្តីជូនដំណឹងនេះ លោកស្នងការបានអះអាងថា ការងារធ្វើអត្តសញ្ញាណប័ណ្ណ នឹងដំណើរការ ឡើងវិញ ក្រោយចប់ពិធីបុណ្យភ្ជុំបិណ្ឌ។

ស្នងការខេត្ត កំពង់ចាម ប្រកាសពីដំណើរការ ធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ មុនថ្ងៃកាន់ បុណ្យភ្ជុំបិណ្ឌ