ថៃ​ជួល​កីឡាករ​វាយ​តិនីស​​ពិភព​លោក​មក​ប្រកួត​នៅ​​​ប្រទេស​ខ្លួន ​ក្នុង​តម្លៃ​ខ្លួន​ជាង​៤​លាន​ដុល្លារ​

កីឡាករ​វាយ​តិនីស​លំដាប់​ពិភព​លោក​ Novak Djokovic និង​ Rafael Nadal ​បាន​ធ្វើ​ដំណើរ​មក​ប្រកួត​គ្នា​ក្នុង​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ ជា​ឈ្នួល​ទឹក​ប្រាក់​ជាង​៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ថៃ​ជួល​កីឡាករ​វាយ​តិនីស​​ពិភព​លោក​មក​ប្រកួត​នៅ​​​ប្រទេស​ខ្លួន ​ក្នុង​តម្លៃ​ខ្លួន​ជាង​៤​លាន​ដុល្លារ​

ប៉ុន្តែ​មុន​ការ​ប្រកួត​ ដែល​ធ្វើ​នៅ​រាត្រី​ថ្ងៃ​សុក្រ​ Djokovic និង​ Nadal​ បាន​ប្ដូរ​ពី​ខោអាវ​តិនីស​ មក​សំលៀក​បំពាក់​ អាវ​ធំ​ធ្វើ​ពី​សូត្រ​បែប​ថៃ។ ការ​គ្រង​សំលៀកបំពាក់​នេះ​ទំនង​ជា​ចង់​លើក​ប្រជាប្រិយភាព​របស់​រដ្ឋាភិបាលថៃ​ ​ដែល​ដឹកនាំ​ដោយ​របប​យោធា​ ហើយ​ក្នុង​នោះ​កីឡាករ​ទាំង​ពីរ​ក៏​បាន​ជួប​មេដឹកនាំ​យោធា​ថៃ​ផង​ដែរ។

កីឡាករ​ទាំង​ពីរ​ក៏​បាន​ទៅ​បំពាក់​កម្រង​ផ្កា​នៅ​ទី​សក្ការបូជា​ Erawan​ ដែល​រង​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ខែ​សីហា​ កន្លង​ទៅ​ បណ្ដាល​ឲ្យ​មនុស្ស​ប្រហែល​២០​នាក់​បាត់​បង់​ជីវិត។

ការ​​វាយប្រហារ​នេះ​បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ថៃ​យ៉ាង​ខ្លាំង។ ដើម្បី​ស្រោចស្រង់​ចំនួន​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កាន់​ប្រទេស​ខ្លួន​ដូច​មុន​ រដ្ឋាភិបាល​ថៃ​កន្លង​ទៅ​បាន​ទាំង​អញ្ជើញ​តារា​ល្បី​ហុងកុង​ ដូច​ជា​អ្នក​ស្រី​ Michelle Yim Wai-ling​ និង លោក​ Simon Yam​ ឲ្យ​មក​កាន់​ប្រទេស​ខ្លួន​ ហើយ​តារា​ទាំង​នោះ​ក៏​បាន​មក​គោរព​នៅ​ទី​សក្ការ​ Erawan ​នេះ​ដែរ។

ថៃ​ជួល​កីឡាករ​វាយ​តិនីស​​ពិភព​លោក​មក​ប្រកួត​នៅ​​​ប្រទេស​ខ្លួន ​ក្នុង​តម្លៃ​ខ្លួន​ជាង​៤​លាន​ដុល្លារ​

ថៃ​ជួល​កីឡាករ​វាយ​តិនីស​​ពិភព​លោក​មក​ប្រកួត​នៅ​​​ប្រទេស​ខ្លួន ​ក្នុង​តម្លៃ​ខ្លួន​ជាង​៤​លាន​ដុល្លារ​

ថៃ​ជួល​កីឡាករ​វាយ​តិនីស​​ពិភព​លោក​មក​ប្រកួត​នៅ​​​ប្រទេស​ខ្លួន ​ក្នុង​តម្លៃ​ខ្លួន​ជាង​៤​លាន​ដុល្លារ​

ថៃ​ជួល​កីឡាករ​វាយ​តិនីស​​ពិភព​លោក​មក​ប្រកួត​នៅ​​​ប្រទេស​ខ្លួន ​ក្នុង​តម្លៃ​ខ្លួន​ជាង​៤​លាន​ដុល្លារ​

ចំពោះ​ការ​មក​ប្រកួត​របស់​កីឡាករ​តិនីស​ទាំង​ពីរ​ គឺ​ត្រូវ​បាន​រៀបចំ​ដោយ​សមាគម​ The Lawn Tennis ​របស់​ប្រទេស​ថៃ។ សមាគម​នេះ​ឲ្យ​ដឹង​ថា​ កីឡាករ​ទាំង​ពីរ​ទទួល​បាន​ថវិកា​ចំនួន​ ៤,១​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​ចំពោះ​ការ​មក​ប្រកួត​នៅ​ប្រទេស​ថៃ​នេះ។

ថៃ​ជួល​កីឡាករ​វាយ​តិនីស​​ពិភព​លោក​មក​ប្រកួត​នៅ​​​ប្រទេស​ខ្លួន ​ក្នុង​តម្លៃ​ខ្លួន​ជាង​៤​លាន​ដុល្លារ​

ក្នុង​ការ​ប្រកួត​នា​រាត្រី​ថ្ងៃ​សុក្រ​ Djokovic ​បាន​យក​ឈ្នះ​ Nadal​ ដោយ​លទ្ធផល​ ៦-៤, ៦-២ ឯ​កីឡដ្ឋាន​ Hua Mark៕

ប្រភព៖ espn​