វិធីសាស្រ្ត​តម្លើង Tweak PhotosLive ដែល​ស្រដៀង​នឹង​មុខងារ​នៅ​លើ iPhone 6s (មានវីដេអូ)

PhotosLive គឺជា Tweak ចេញថ្មីមួយ ដែល​មាន​មុខងារ យ៉ាង​ពិសេស ដូច​ទៅ​នឹង ស្មាត​ហ្វូន​ស៊េរី​ថ្មី គឺ iPhone 6s ដែរ ដោយ​វា មាន​មុខ​ងារ អាច​ ថតរូបភាព បែបមានចលនា ឬហៅថា Live Photo បាន​យ៉ាង ងាយស្រួល។ ចំពោះ Tweak មួយនេះដែរ ខេមបូ ក៏ធ្លាប់បាន បង្ហាញម្តងរួចមកហើយដែរ ប៉ុន្តែ​កាល​​នោះ វាគ្រាន់តែចេញ ជាវីដេអូបង្ហាញ​ ប៉ុណ្ណោះ ហើយចំណែកឯ Tweak គឺកំពុងស្ថិតក្រោមការ កែច្នៃ​របស់ អ្នកបង្កើត។

វិធីសាស្រ្ត​តម្លើង Tweak PhotosLive ដែល​ស្រដៀង​នឹង​មុខងារ​នៅ​លើ iPhone 6s (មានវីដេអូ)

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងពេលនេះ Tweak មួយនេះ បានចេញអោយប្រើប្រាស់​ ជាផ្លូវការហើយ ជាមួយនឹងមុខងារ ដូចទៅនឹង អ្វីដែល ប្រិយមិត្តទាំងអស់គ្នា បានរំពឹងទុកអញ្ចឹង គឺអាចថតរូប បែប​មាន​ចលនា និងដាក់វាជា wallpaper។ ដូចនេះដើម្បី កុំអោយចំណាយពេល កាន់តែយូរនោះ សូមតាមដាន អាន​អំពីវិធីសាស្រ្ត ក្នុងការតម្លើងវា ទាំងអស់គ្នា !!!

តម្រូវការ៖

  • iPhone 5 ឡើងទៅ
  • ត្រូវតែ Jailbreak និងមានកម្មវិធី Cydia

វិធីសាស្រ្ត៖

  • ជាដំបូង សូមធ្វើការ Add Source មួយជាមុនសិន ដែលមានឈ្មោះថា “repo.xarold.com” (ហាមលុប http://)
  • ក្រោយពី ធ្វើការ Add Source ខាងលើហើយនោះ សូមចូលទៅកាន់ Cydia ដដែល ត្រង់កន្លែង Search សូមវាយបញ្ចូលពាក្យ “PhotosLive” និងធ្វើការតម្លើង និង Restart Springboard ជាការស្រេច។

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

បញ្ជាក់៖ អ្នកត្រូវធ្វើការតម្លើង និងធ្វើតាម ការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជា អ្នកធ្វើខុស ពីការបង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើត ឡើងដោយ ការច្រលំ របស់អ្នក យើងមិន ទទួលខុសត្រូវ ជាដាច់ខាត។

សរុបមកវិញ នេះពិតជា Tweak មួយពិសេស មែនទែន ដែលវាអាច អោយឧបករណ៍ចាស់ៗ មួយចំនួន នៅតែអាចថត មុខងារ Live Photo ដូចទៅនឹង iPhone 6s បានផងដែរ។ ហើយបើសិនជា ប្រិយមិត្ត មានបញ្ហា ទាក់ទងនឹង ការតម្លើង Tweak មួយនេះ សូមបញ្ចេញជាមតិ នៅខាងក្រោម ហើយក្រុមការងារ យើងខ្ញុំ នឹងខិតខំ ស្វែងរកនូវដំណោះស្រាយជូន តាមដែលអាច ធ្វើទៅបាន!!!

  • ដោយ: Mai
  • 11:38 AM, 03 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ