ស្រេង សុ​កាន់​ដា​ហៅ​ខ្ញុង​ទៅបាន​២​វត្ត​ត្រឹម​ថ្ងៃ​បិណ្ឌ​៤

Sanofi

​អ្នកកំប្លែង​ស្រី​ប្រចាំ​ស្ថានីយទូរទស្សន៍​CTN ស្រេង សុ​កាន់​ដា​ហៅ​ខ្ញុង​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ទើបតែ​ចូលដល់​ថ្ងៃ​កាន់បិណ្ឌ​ទី​៤​តែ​នាង​ប្រាប់ថា​ទៅបាន​២​វត្ត​ហើយ​គឺ​វត្ត សំរោង​អណ្តែត​និង​វត្ត ពុទ្ធ​មណ្ឌល​។​​ក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ក​គេ​បានឃើញ​នាង​ខ្ញុង​បង្ហោះ​រូបភាព​ចំនួន​ជាង​១០​ប៉ុស្តិ បង្ហាញ​ពី​សកម្មភាព​រៀបចំខ្លួន​យ៉ាង​ស្រស់ស្អាត​ក្នុង​របៀប​ជា​នារី​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា​នាំយក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​តាម​ទី​វត្ត​អារាម ។​

អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សរសើរ​ថា​នាង​ពិតជា​ពុទ្ធសាសនិកជន​ខ្មែរ​ម្នាក់​ដែល​ប្រកាន់ខ្ជាប់​នូវ ប្រពៃណី​ទំនៀម​ទំលាប់​របស់ខ្លួន​។​

​ស្រេង សុ​កាន់​ដា​ហៅ​ខ្ញុង ចាប់ផ្តើម​ល្បីឈ្មោះ​បោះ​សម្លេង​តាំងពី​ឆ្នាំ​២០០៩​មក​គឺ​ក្រោយពី​នាង បាន​ប្រកួតប្រជែង​ជាប់​ក្នុង​កម្មវិធី​មហា​កំប្លែង​និង​បាន​ចូលរួម​សំដែង​ក្នុង​ក្រុម​កំប្លែង​នាយ​ពែ​កមី​៕ ដេវីត​
​ ​