អ្នកឈ្នះក្នុងការប្រណាំងកង់គួកថ្ងៃនេះ

ភ្នំពេញ:    ​ភ្នំពេញ​:​សម្រាប់​ព្រឹក​ថ្ងៃទី ៣​តុលា​នេះ​ការប្រណាំង​កង់​ជើងឯក​ជាតិ​ឆ្នាំ​២០១៥​គឺ​ប្រណាំង​កង់​គួ​ក​ ដែលមាន​ចម្ងាយ​១២០​គីឡូ​ម៉​ត្រ ។​

​    ​ការប្រណាំង​ដែល​គេ​ប្រកាសថា​ធ្វើ​នៅ​ខេត្តកំពត​នោះ​សម្រាប់​កង់​គួ​ក​ ចេញដំណើរ​លើផ្លូវ​ជាតិ​លេខ ៣​ត្រង់​ចំ​ណុ​ច​គីឡូម៉ែត្រ​លេខ ២៥ និង​បញ្ចប់​នៅ​ចំណុច​រង្វង់​មូល​ខេត្តកំពត ។​

​    ​សម្រាប់​កង់​គួ​កមាន​អ្នកចូលរួម​ចំនួន​១០៨​នាក់ ។​ក្នុងចំណោម​អ្នកចូលរួម​សរុប​៥៧៤​នាក់ ។ ចំពោះ​លទ្ធផល និង ចំណាត់ថ្នាក់​ប្រណាំង​កង់​គួ​កនគ​លេខ ១ កីឡាករ​ភឿន ភិ​យុទ្ធ​មកពី​ក្លឹប​កង់​ហោះ​ជិះ​ក្នុង​ថិរវេលា​៣​ម៉ោង​២០​នាទី​១០​វិនាទី​ ២៤ ។ ចំណាត់ថ្នាក់​លេខ ២ កីឡាករ​ភួង សុ​ភី ក្លឹប​ មេគង្គ​ថិរវេលា ៣​ម៉ោង​២០​នាទី​១០​វិនាទី​៥២ និង ចំណាត់ថ្នាក់​លេខ ៣ កីឡាករ​ខេង ទី មកពី​ក្លឹប​ខេត្តសៀមរាប​ជិះ​ ក្នុង​ថិរវេលា​៣​ម៉ោង​២០​នាទី​១១​វិនាទី​៥៦ ។​