គ្រូ និងសិស្ស នៅស្រុកកោះធំ ជាង ១ពាន់នាក់ ស្បថចូលជាសមាជិក កាយរិទ្ធកម្ពុជា

កណ្តាល៖ លោកគ្រូ អ្នកគ្រូ និងសិស្សទូទាំងស្រុកកោះធំ ខេត្តកណ្តាល ១.១៥៩នាក់ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែ តុលា ឆ្នាំ២០១៥នេះ បានសច្ចាប្រណិធានចូលជាសមាជិកកាយរិទ្ធកម្ពុជា ដើម្បីបម្រើសកម្មភាពមនុស្សធម៌ និង ចូលរួមចំណែកជួយការងារសង្គមជាតិ។

គ្រូ និងសិស្ស នៅស្រុកកោះធំ ជាង ១ពាន់នាក់ ស្បថចូលជាសមាជិក កាយរិទ្ធកម្ពុជា

ពិធីសច្ចាប្រណិធាន ក៏ដូចជាបំពាក់កន្សែងជូនសមាជិកកាយរិទ្ធថ្មីនៅក្នុងស្រុកកោះធំ ត្រូវបានធ្វើក្រោមអធិបភាព ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល, អភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ និង លោក ងួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល។

ក្នុងពិធីសច្ចាប្រណិធាននេះ សមាជិក សមាជិកា កាយរិទ្ធកម្ពុជា ក្នុងស្រុកកោះធំ បានឡើងប្តេជ្ញាចិត្ត ធ្វើជាពលរដ្ឋ ល្អ យុវជនល្អ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយប្រឹងប្រែងអស់កម្លាំងកាយចិត្ត ចូលរួមបម្រើការងារ សង្គម ជាប្រយោជន៍សម្រាប់ប្រជាជនក្នុងភូមិឋានរបស់ពួកគេផងដែរ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលមានតួនាទីជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំដែរនោះ ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកា កាយរិទ្ធកម្ពុជា ក្នុងស្រុកកោះធំ ត្រូវប្រកាន់ខ្ជាប់នូវអំពើល្អក្នុងសង្គម និង ចៀសវាងឲ្យផុតពីការប្រព្រឹត្តនូវអំពើអបាយមុខទាំងឡាយ ដូចជាការសេព និងប្រើប្រាស់គ្រឿងញៀនជាដើម។

លោក ស៊ុន ចាន់ថុល បានជំរុញកាយរិទ្ធក្នុងស្រុកកោះធំ ដែលជាសិស្សានុសិស្ស ក្រៅពីជួយការងារមនុស្សធម៌ ក្នុងសង្គមហើយ ក៏ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ទៅលើការសិក្សារៀនសូត្រ ធ្វើយ៉ាងណាប្រឡងបាក់ឌុបឲ្យបាន ជាប់គ្រប់ៗគ្នា។ លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឲ្យសិស្សទាំងអស់ ប្រឹងប្រែងរៀនភាសាអង់គ្លេសផងដែរ ដើម្បី ត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាននាពេលខាងមុខនេះ។

នៅចំពោះមុខកាយរិទ្ធកម្ពុជា ជាងមួយពាន់នាក់នេះ លោក ស៊ុន ចាន់ថុល ក៏មិនភ្លេចរំលឹកផងដែរ ពីកិច្ចខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិថ្មីនេះ។ លោក បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងធ្វើកំណែ ទម្រង់គ្រប់វិស័យ ដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនិងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រឹងប្រែងទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ដើម្បី បង្កើនការងារជូនប្រជាពលរដ្ឋ ក៏ដូចជាសិស្ស និស្សិត ដែលបញ្ចប់ការសិក្សា។

សូមបញ្ជាក់ថា អង្គការកាយរិទ្ធកម្ពុជា ជាចលនាអប់រំដោយស្ម័គ្រចិត្តរបស់កុមារ និង យុវជនមិនធ្វើនយោបាយ ដោយមិនគិតអំពីដើមកំណើតសញ្ជាតិ … ហើយចលនាកាយរិទ្ធមានគោលបំណងចូលរួមចំណែក អភិវឌ្ឍកុមារ យុវជនឲ្យមានសក្ដានុពលពេញលេញខាងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ផ្លូវសង្គម និងឲ្យក្លាយជាពលរដ្ឋល្អមានការទទួលខុសត្រូវក្នុងសហគមន៍ជាតិ និង អន្តរជាតិ។ សមាជិកកាយរិទ្ធម្នាក់ៗ មានភារកិច្ច ចំពោះសាសនា និង ប្រទេសជាតិ ភារកិច្ចសង្គ្រោះមនុស្សផងទាំងពួង និង ភារកិច្ចចំពោះខ្លួនឯ៕