សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់អំណោយជូន ប្រជាពលរដ្ឋផ្ទុក មេរោគអេដស៏ ១៧៤គ្រួសារ នៅស្រុកកណ្តាលស្ទឹង

កណ្តាល: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈនាយឧត្តមសេនីយ៏ ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានផ្តល់អំណោយជូន ប្រជាពលរដ្ឋ ដែលផ្ទុកមេរោគអេដស៏ ចំនួន១៧៤គ្រួសារ នៅស្រុកកណ្តាលស្ទឹង ដែលបង្ហាញពីការ យកចិត្តទុកដាក់ និងគិតគូរ ចំពោះប្រជាពលរដ្ឋ ដែលកើតជំងឺមួយនេះ ។

អំណោយដែលរួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ត្រូវបានលោកឧត្តមសេនីយ៏ ដួង ហេង អនុប្រធានទី១ ចុះជួយស្រុកកណ្តាលស្ទឹង តំណាងនាយឧត្តមសេនីយ៏ ហ៊ីង ប៊ុនហៀង និង  លោក ស្រី នាំយកទៅ ប្រគល់ជូនប្រជាពលរដ្ឋទាំង១៧៤គ្រួសារនេះ មកពីឃុំចំនួន១៨ទូទាំងស្រុក នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥នេះ។

នៅចំពោះមុខប្រជាពលរដ្ឋខាងលើ លោកឧត្តមសេនីយ៏ ដួង ហេង ក្រៅពីផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងនាយឧត្តមសេនីយ៏ ហ៊ីង ប៊ុនហៀង រួចមក លោកបានលើកឡើងពីការរីកចម្រើន របស់ប្រទេសជាតិលើគ្រប់វិស័យ ជាបន្តបន្ទាប់ក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលប្រទេសជាតិទាំងមូល ធ្លាប់មានសង្គ្រាមហែកហួរនោះ បានក្លាយជាទឹកដី មានសន្តិសុខ ស្ថេរភាព និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ហើយបោះសំឡេង លើឆាកអន្តរជាតិទៀតផង។

សម្រាប់ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៏ ទាំង១៧៤គ្រួសារនោះ លោកឧត្តមសេនីយ៏ ដួង ហេង បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវចេះថែរក្សាសុខភាព តាមរយ:ការហូបចុក លើការណែនាំពីក្រុមគ្រូពេទ្យ ដើម្បីបន្តចូលរួមចណែក អភិវឌ្ឍន៏ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។

សម្រាប់ប្រជាពលរដ្ឋទាំងនេះ មួយគ្រួសារទទួលបាន អង្ករមួយបាវ មីមួយកេស ទឹកសុទ្ធមួយកេស ត្រីខមួយួរ ទឹកត្រី ទឹកស៊ីវអ៊ីវ សារុង ក្រមា និងថវិកា៥ម៉ឺនរៀល។ លោកបានឧបត្ថម្ភដល់ ក្រុមយុវជនកាកបាទក្រហមស្រុក ១២នាក់ ម្នាក់ៗ២ម៉ឺនរៀល ក្រុមយុវជនស្រុកកណ្តាលស្ទឹង១២ ម្នាក់ៗទទួលបាន២ម៉ឺនរៀល មេឃុំ១៨នាក់ ម្នាក់ៗ៣ម៉ឺនរៀល អនុសាខាកាកបាទក្រហមស្រុក ១លានរៀល សាលាស្រុក១លានរៀល នគរបាល៥០ម៉ឺនរៀល អាវុធហត្ថ៥០ម៉ឺនរៀល និងជួយក្រាលថ្មដាក់ សាលាស្រុក៥រថយន្តផងដែរ៕