សង្គ្រាម​ពាក្យ​សំដី​រវាង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​ចាប់​ផ្តើម​ មុន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​

​លោក សួស យ៉ារ៉ា ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​ការ​រិះ​គន់​​ពី​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច​ ពី​សំណាក់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​ទី២​ខែ​តុលា​ម្សិល​ម៉ិញ​នេះ​។ ​ប្រតិកម្ម​​៧​ចំណុច​របស់​លោក ​សួស ​យ៉ារ៉ា ​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក ​តាំង​ពី​យប់​ម៉ិញ​មក​ម្លេះ​។