ភ្ញាក់ផ្អើលខ្លាំង! បុរសដែល មានក្រចកដៃវែងជាងគេ បំផុតលើពិភពលោក ត្រៀមកាត់ក្រចក ដាក់ចូលសារមន្ទីរ

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើនមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ចំពោះបុរសដែល បានបំបែកកំណត់ត្រា ពិភពលោកក្នុងការ រក្សាក្រចកដៃ​ វែងជាងគេ បំផុតក្នុងពិភពលោក បន្ទាប់ពីរូបគាត់បាន ប្រកាសថានឹងត្រៀម កាត់ក្រចកទាំងនោះ ដាក់ចូលសារមន្ទីរ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា បុរសឈ្មោះ Shridhar Chillal វ័យ ៧៨ឆ្នាំ មកពីប្រទេសឥណ្ឌា បានបំបែកកំណត់ត្រាពិភពលោក Guinness World Record ដែលក្លាយជាមនុស្ស ម្នាក់ដែលមានក្រចក នៅលើដៃម្ខាង វែងជាងគេបំផុត ក្នុងពិភពលោក ដោយក្នុងនោះ ក្រចកមេដៃ របស់គាត់ មានប្រវែង ២ម៉ែត្រ, ក្រចកដៃកណ្តាល មានប្រវែង ១៨៦.៨សង់ទីម៉ែត្រ, ក្រចកដៃនាង មានប្រវែង ១៨១.៦សង់ទីម៉ែត្រ, ក្រចកកូនដៃ មានប្រវែង ១៧៩.១សង់ទីម៉ែត្រ និងក្រចកដៃចង្អុល មានប្រវែង ១៦៤.៥សង់ទីម៉ែត្រ។

ភ្ញាក់ផ្អើលខ្លាំង! បុរសដែល មានក្រចកដៃវែងជាងគេ បំផុតលើពិភពលោក ត្រៀមកាត់ក្រចក ដាក់ចូលសារមន្ទីរ
លោក Shridhar Chillal ពេលទទួលបាន កំណត់ត្រាពិភពលោក Guinness World Record

បើផ្អែកលើការដកស្រង់ សម្តីរបស់លោក Shridhar បានបញ្ជាក់ឲ្យដឹងថា គាត់បានសម្រេច ចាប់ផ្តើមថែរក្សា ក្រចក និងមិនកាត់វា តាំងពីឆ្នាំ ១៩៥២ មកម្ល៉េះ។ ក្នុងនោះដែរ លោក Shridhar ក៏បានរំឭក អំពីមូលហេតុដែល ធ្វើឲ្យគាត់ទុកក្រចកដៃ បានវែងបែបនេះថា “កាលពីខ្ញុំនៅជា សិស្សសាលា មានពេលមួយខ្ញុំ និងមិត្តភក្តិត្រូវបាន គ្រូបង្រៀនម្នាក់ វាយដំយ៉ាងធ្ងន់ធ្ងរ ក៏ព្រោះតែពេលនោះ មិត្តរបស់ខ្ញុំបានធ្វើ ឲ្យបាក់ក្រចកដែល គ្រូម្នាក់នោះខំថែទុក អស់ពេលជា យូរមកហើយ។ ក្រោយមកនៅពេលដែល ពួកយើងសួរគាត់ថា ហេតុអ្វីបានជាវាយដំ យើងខ្លាំងយ៉ាងនេះ គ្រូម្នាក់នោះក៏ និយាយថាពួកយើង នឹងមិនយល់ឡើយព្រោះតែ យើងមិនធ្លាប់ទុក ក្រចកវែងដូចជារូបគាត់ ដោយសារតែហេតុនេះ ទើបខ្ញុំចាប់ផ្តើម ថែរក្សាក្រចក របស់ខ្ញុំតាំងពីពេល នោះរហូតមក បើទោះបីជាមាន បញ្ហាច្រើនយ៉ាងណាក៏ដោយ”។

យ៉ាងណាមិញ ក្រោយពេលដែលសម្រេចចិត្ត ទុកក្រចកមិន កាត់វាចោលនោះលោក Shridha បានជួបប្រទះនូវបញ្ហាជាច្រើន ដូចជាទទួលរងការ មិនពេញចិត្តពីសំណាក់ ក្រុមគ្រួសារ ពិបាករកការងារធ្វើ ហើយលើសពីនេះទៀតនោះ គឺពិបាករកគូស្រករ ព្រោះថាមនុស្សស្រី ភាគច្រើនយល់ថា គាត់ជាមនុស្សប្រុស ដ៏កខ្វក់ម្នាក់។

តែអ្វីៗក៏បានផ្លាស់ប្តូរ បន្តិចម្តងៗពោលគឺ នៅពេលដែលគាត់ មានវ័យ២៩ឆ្នាំ គាត់ក៏បានរៀបការ ហើយពេលនោះគាត់ ក៏បានសម្រេចចិត្ត កាត់ក្រចកដៃម្ខាង ទុកតែម្ខាងទៀតប៉ុណ្ណោះ ដើម្បីសម្រួលដល់ការ រស់នៅប្រចាំថ្ងៃរបស់គាត់។ ហើយស្រាប់តែនាពេលថ្មីៗនេះ គាត់ក៏បានសម្រេចចិត្ត កាត់ម្ខាងទៀតដើម្បី ដាក់តាំងនៅឯសារមន្ទីរ ដែលដំណឹងនេះបានធ្វើ ឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ៕

ភ្ញាក់ផ្អើលខ្លាំង! បុរសដែល មានក្រចកដៃវែងជាងគេ បំផុតលើពិភពលោក ត្រៀមកាត់ក្រចក ដាក់ចូលសារមន្ទីរ
ភ្ញាក់ផ្អើលខ្លាំង! បុរសដែល មានក្រចកដៃវែងជាងគេ បំផុតលើពិភពលោក ត្រៀមកាត់ក្រចក ដាក់ចូលសារមន្ទីរ
លោក Shridhar ជាមួយនឹងក្រចក វែងបំផុតលើពិភពលោក

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត