គួរឲ្យភ្ញាក់ផ្អើល! លោក Blatter ប្តូរ​ចិត្ត និង​ប្រកាស​មិន​ចាក​ចេញ​ពី​តំ​ណែង​ប្រធាន FIFA បើ​ទោះ​បី​ជា​ដៃ​គូ​ឧត្ថម្ភធំៗ ស្នើ​សុំ​ឲ្យ​ចុះ​ចេញ​ក៏ដោយ

ស្វីស៖ លោក Sepp Blatter បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសៅរ៍ ទី០៣ តុលានេះថា រូបលោកនឹងបន្តដឹក នាំក្នុងតួនាទីជាប្រធាន FIFA ដដែល បើទោះបីជាដៃគូឧត្ថម្ភធំៗមួយ ចំនួនដែលជួយទ្រទ្រង់ស្ថាប័នគ្រប់គ្រងបាល់ទាត់ មួយនេះ បានរួមដៃគ្នាស្នើសុំឲ្យរូបលោក ចុះចេញពីតំណែងក៏ដោយ ។

ក្នុងសេចក្តីថ្លែងការណ៍របស់លោក Blatter តាមរយៈមេធាវីដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន BBC បាន បញ្ជាក់ថា “លោក Sepp Blatter នឹងមិនចុះចេញពីតំណែងនោះទេ ហើយក៏មិនត្រូវបានក្លាយជាចំណាប់អារម្មណ៍អំពី ការលាលែងនេះដែរ បើទោះបីជាកំណែទម្រង់មិនទាន់បានឈានដល់ចំណុចកំពូលក៏ដោយ” ។

សូមរំលឹកដែរថា បុរសវ័យ៧៩ឆ្នាំ ជនជាតិស្វីស Blatter បានប្រកាសចុះចេញពីតំណែងប្រធាន FIFA ក្រោយពេល រូបលោកជាប់ឆ្នោតក្នុងអាណត្តិទី៥ កាលពីបោះឆ្នោតចុងខែឧសភា ឆ្នាំ២០១៥ និងប្រកាសលាលែងពីតំណែងវិញថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ គឺចំពេលដែលបោះឆ្នោតជ្រើសរើសប្រធានថ្មី តែ៣ថ្ងៃមុន បូករួមទាំងថ្ងៃនេះទៀត ប្រធានដែល បានកាន់តំណែងនេះតាំងពីឆ្នាំ១៩៩៨មកនោះ បានប្រកាសមិនចុះចេញទៅវិញ និងបានលើកឡើងយ៉ាងខ្លីថា “ចាំពេល ដែល FIFA បោសសំអាតជនពុករលួយទាំងអស់ឲ្យជ្រះស្រឡះសិន” ។

តែភ្លាមៗនោះដែរ ដៃគូឧបត្ថម្ភធំរបស់ FIFA រួមមាន ក្រុមហ៊ុនភេសជ្ជះ Coca-Cola, Mc Donald, VISA, Budweiser និងក្រុមហ៊ុន AB InBev សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍ដូចៗគ្នាប្រឆាំងទៅនឹងលោក Blatter និងបានស្នើសុំឲ្យ លោកចុះចេញពីតំណែងទៀតផង ដែលក្រុមហ៊ុនទាំងនេះធ្លាប់បានគំរាមម្តងរួចមកហើយថានឹងកាត់បន្ថយប្រាក់ឧត្ថម្ភ FIFA ក្រោយផ្ទុះរឿងអាស្រូវពុករលួយក្នុងស្ថាប័នមួយនេះកាលពីដើមឆ្នាំ២០១៥មក ។

យ៉ាងណាមិញទាក់ទងទៅនឹងប្រធានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ក៏បានឲ្យដឹងដែរថា “ល្បែងជិតត្រូវបានផ្លាស់ប្តូរ ហើយ ដោយវាមិនសំខាន់ថា លោក Blatter និយាយអ្វីនៅថ្ងៃនេះទេ ក៏គ្មានប្រយោជន៍ដែរ គ្រាដែលអ្នករាល់គ្នាសុទ្ធតែ ចង់ប្តូរក្បាលម៉ាស៊ីនដូចៗគ្នានោះ ។ យើងត្រូវតែប្តូរ ។ នេះជាព័ត៌មានដ៏ល្អ តែជាព័ត៌មានដ៏អាក្រក់សម្រាប់ប្រទេសរុស្ស៊ី និងកាតា ដែលពួកគេត្រៀមធ្វើម្ចាស់ផ្ទះ World Cup 2018 និងឆ្នាំ 2022 នោះ” ៕

គួរឲ្យភ្ញាក់ផ្អើល! លោក Blatter ប្តូរ​ចិត្ត និង​ប្រកាស​មិន​ចាក​ចេញ​ពី​តំ​ណែង​ប្រធាន FIFA បើ​ទោះ​បី​ជា​ដៃ​គូ​ឧត្ថម្ភធំៗ ស្នើ​សុំ​ឲ្យ​ចុះ​ចេញ​ក៏ដោយ