ជនជាតិថៃ បាញ់សម្លាប់ ជនជាតិខ្មែរស្លាប់ នៅលើទឹកដីថៃម្នាក់ មិនទាន់ដឹងមូលហេតុ

បាត់ដំបង៖ ជនជាតិថៃ បានបាញ់សម្លាប់ ជនជាតិខ្មែរស្លាប់ នៅលើទឹកដីថៃម្នាក់ មិនដឹង មូលហេតុ កាលពីវេលា ម៉ោង ៨និង២០នាទីថ្ងៃទី២ ខែតុលាឆ្នាំ២០១៥ នៅលើទឹកដីថៃ បច្ចុប្បន្នសព ជនរងគ្រោះ ត្រូវសមត្ថកិច្ចថៃ បញ្ជូនមកដីខ្មែរ តាមច្រក ព្រំខេត្តប៉ៃលិន។

បើតាមសមត្ថកិច្ចជាយដែន បានរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង ២០នាទីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នៅលើ ទឹកដីថៃ (ស្លាប់នៅខេត្តច័ន្ទបុរី ក្នុងទីរួមខេត្ត) មានករណី ថៃបាញ់ ប្រជាពលរដ្ឋ ខ្មែរស្លាប់ម្នាក់ ជនរងគ្រោះ មានឈ្មោះ ពេជ្រ សេត ភេទប្រុស អាយុ ៣៨ឆ្នាំ  មានមុខរបរ ជាទាហាន នៅខេត្តបាត់ដំបង    មានស្រុកកំណើត  ភូមិទំនប់ទឹក  ឃុំបវេលស្រុកបវេល ខេត្តបាត់ដំបង ។ ត្រូវបានថៃ បាញ់ស្លាប់ ចំក្បាល 0១គ្រាប់ រហូតដល់ថ្ងៃទី២ខែតុលាឆ្នាំ២០១៥ បន្ទាប់ពីបានទ ទួលព័ត៌មានរួចមក ។ 

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានគេបញ្ជូនមកភាគីខ្មែរ ថ្ងៃទី៣ខែតុលាឆ្នាំ២០១៥ តាមច្រក អន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន។ មកទល់ ពេលនេះពុំទានមានសមត្ថកិច្ច ណាអះអាង ពីការបាញ់ សម្លាប់ជនជាតិខ្មែរ ដោយសារមូលហេតុអ្វី និងព័ត៌មាន លម្អិតនៅឡើយទេ ៕
ជនជាតិថៃ បាញ់សម្លាប់ ជនជាតិខ្មែរស្លាប់ នៅលើទឹកដីថៃម្នាក់ មិនទាន់ដឹងមូលហេតុ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត