ស្រវឹងបើករថយន្ត Lexus ទំនើបមួយគ្រឿង ពាក់ស្លាកលេខ «នគរបាល» បុកបុរស២នាក់ កំពុងជិះម៉ូតូ

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយអ្នកបើករថយន្ត Lexus ទំនើបមួយគ្រឿង ពាក់ផ្លាកលេខ 2-1267 ជាស្លាក លេខ នគរបាល បើកបានបុកបុរស ២នាក់ ជិះម៉ូតូផ្លោង ជិត៥០ម៉ែត្រ បណ្តាលឲ្យបុរស ដែលជិះម៉ូតូពីរនាក់រងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១២និង១០ នាទីយប់ថ្ងៃ ទី០២ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយ ផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ 169 ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

បើតាមប្រភពពីកន្លែង កើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើគេបានឃើញ រថយន្ត Lexus IS 250 ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-1267 បើកដោយយុវជន ស្រវឹងម្នាក់ (កូនអ្នកមាន អំណាច) ក្នងទិសដៅពី កើតទៅលិចតាម បណ្តោយផ្លូវ កម្ពុជាក្រោម លុះបើកមកដល់ត្រង់ផ្លូវ បែកជាបួន ក៏មានម៉ូតូម៉ាក Yamaha FZ  ពណ៌ក្រហមដែលជិះ ដោយបុរសពីរនាក់ ក្នុងទិសដៅពីជើង ទៅត្បូងមក ដល់ដែរ ក៏ធ្វើឲ្យរថយន្ត បុកពេញ ទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូ ទាំងពីរនាក់ រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកទៅ កាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ អាយុជីវិតផងដែរ។

បន្ទាប់ពីបុកហើយអ្នកបើករថយន្តបង្កត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានភ្លាមៗផងដែរ បន្ទាប់ពី ឃាត់ខ្លួនបាន ហើយទាំង ម៉ូតូនិងរថយន្ត ត្រូវបាន ខាងមន្រ្តីជំនាញ ចុះមកវាស់វែង និងស្ទួចយក ទៅរក្សារទុកនៅការិយា ល័យចរាចរណ៌ក្រុង ដើម្បីធ្វើការសង សំណងទៅឲ្យ ខាងភាគីរងគ្រោះ៕
ស្រវឹងបើករថយន្ត Lexus ទំនើបមួយគ្រឿង ពាក់ស្លាកលេខ «នគរបាល» បុកបុរស២នាក់ កំពុងជិះម៉ូតូស្រវឹងបើករថយន្ត Lexus ទំនើបមួយគ្រឿង ពាក់ស្លាកលេខ «នគរបាល» បុកបុរស២នាក់ កំពុងជិះម៉ូតូ

ស្រវឹងបើករថយន្ត Lexus ទំនើបមួយគ្រឿង ពាក់ស្លាកលេខ «នគរបាល» បុកបុរស២នាក់ កំពុងជិះម៉ូតូ
ស្រវឹងបើករថយន្ត Lexus ទំនើបមួយគ្រឿង ពាក់ស្លាកលេខ «នគរបាល» បុកបុរស២នាក់ កំពុងជិះម៉ូតូ
ស្រវឹងបើករថយន្ត Lexus ទំនើបមួយគ្រឿង ពាក់ស្លាកលេខ «នគរបាល» បុកបុរស២នាក់ កំពុងជិះម៉ូតូ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត