ស្ដ្រីម្នាក់ទិញខោក្នុងឲ្យកូន តែបែរជា ប្រទះឃើញរបស់ អាថ៌កំបាំងនៅក្នុងនោះ

អាមេរិក៖ ស្រ្តីជាម្តាយមួយរូប បានប្រទះឃើញ ក្រដាសសារ តូចមួយ នៅក្នុងខោខ្លី របស់កូនស្រីតូច ដែលគាត់ទើបតែទិញ ដែលប្រកាសនេះ បានធ្វើឲ្យរូបគាត់ កើតមាននូវ សេចក្តីព្រួយបារម្ភជាខ្លាំង ។

ស្ដ្រីម្នាក់ទិញខោក្នុងឲ្យកូន តែបែរជា ប្រទះឃើញរបស់ អាថ៌កំបាំងនៅក្នុងនោះ

អ្នកម្តាយមួយរូប ដែលមានឈ្មោះថា Nicole Perez មានទីលំនៅ ក្នុងរដ្ឋ Michigan សហរដ្ឋអាមេរិក បានទៅទិញ ខោខ្លីកូនក្មេង សម្រាប់កូនស្រីតូច របស់គាត់ ។ ផ្ទុយទៅវិញ នៅពេលដែលគាត់ ហែកកញ្ចប់ ខោខ្លីនោះ គាត់ក៏បានប្រទះឃើញ ក្រដាសសារតូចមួយ ដែលសរសេរដោយដៃ ដោយបានសរសេរថា “សូមជួយខ្ញុំផង” នេះបើយោងទៅតាម ប្រភពព័ត៌មាន ។

ជាងនេះទៅទៀត នៅពេលដែលគាត់ ត្រឡប់ក្រដាសនោះទៅផ្នែកខាងខ្នង គាត់ក៏បានឃើញ ឈ្មោះនៅលើក្រដាស នោះដែរ គឺមានឈ្មោះថា MayAnn ថែមទាំងមានដាក់ លេខទូរស័ព្ទ និងទីតាំង ប្រទេសភីលីពីន ទៀតផង ។

ស្ដ្រីម្នាក់ទិញខោក្នុងឲ្យកូន តែបែរជា ប្រទះឃើញរបស់ អាថ៌កំបាំងនៅក្នុងនោះ

យ៉ាងណាមិញ ខោខ្លីនោះ ត្រូវបានផលិតឡើង នៅក្នុងប្រទេសភីលីពីន និងផ្អែកទៅតាម ផ្លាកសញ្ញានៃ ផលិតផលនេះ គឺជារបស់ សហគ្រាសមួយនៅ ក្នុងសហរដ្ឋអាមេរិក។ អ្នកស្រី Nicole Perez បាននិយាយ បន្ថែមថា “ខ្ញុំមានអារម្មណ៍ភ័យ ព្រួយជាខ្លាំង ។ វាហាក់ដូច ជាធ្វើឲ្យខ្ញុំ មិនស្រណុកក្នុង ចិត្តយ៉ាងម៉េចទេ”  ។ រូបគាត់បាន ផ្ញើរអ៊ីមែល ទៅកាន់សហគ្រាស ផលិតខោខ្លីនោះដែរ ហើយក៏បានទទួលសារ សុំអភ័យទោស ត្រឡប់មកវិញផងដែរ ។ គាត់បាន បន្តទៀតថា គាត់មានការ ព្រួយបារម្ភណាស់ ព្រោះខ្លាចក្រែងតែ មានការកេងប្រវ័ញ្ច កម្លាំងពលកម្ម ឬក៏មានការបង្ខំឲ្យ ធ្វើការយូរម៉ោង នៅទីនោះ ដូចនេះហើយទើប ប្រហែលជាពួកគេ សរសេរសារនេះ ដើម្បីស្វែងរក ជំនួយដល់ពួកគេ ក៏អាចថាបាន ។

ជាមួយគ្នានេះផងដែរ គាត់ក៏បានព្យាយាមទាក់ទងទៅកាន់លេខទូរស័ព្ទ នៅក្នុង ក្រដាសសារ នោះដែរ ប៉ុន្តែមិនអាចទំនាក់ទំនង បានទាល់តែសោះ ។ បើយោងតាម ប្រធានមជ្ឈមណ្ឌល វប្បធម៌អាមេរិក-ភីលីពីន នៃរដ្ឋ Michigan បានឲ្យដឹងថា លេខនៅលើ ក្រដាសសារនោះ ទំនងជាលេខ សម្រាប់ទូរស័ព្ទ បង់ប្រាក់ទុកមុន ដែលគេនិយមប្រើ នៅក្នុងប្រទេសភីលីពីន ហើយជាញឹកញាប់ យើងមិនអាច ស្វែករកថាតើ វានៅទីតាំង ឯណានោះបានទេ ។

លោកស្រីអភិបាលនៃគណៈអភិបាលរដ្ឋ Michigan រូបនោះ ក៏បានផ្តល់ជា អនុសាសន៍ទៀតថា ទោះបីជាក្រដាស សារនោះ ធ្វើឲ្យមានការព្រួយ បារម្ភក៏ដោយ ក៏មានច្បាប់ពលកម្ម នៅក្នុងប្រទេសភីលីពីន នោះដែរ ។

យ៉ាងណាមិញ អ្នកស្រី Nicole Perez បានផ្ញើរខោខ្លី និងកញ្ចប់របស់វានោះ ទៅកាន់ក្រុមហ៊ុនវិញ ដើម្បីឲ្យក្រុមការងារធ្វើការ ស៊ើបអង្កេត ៕

ស្ដ្រីម្នាក់ទិញខោក្នុងឲ្យកូន តែបែរជា ប្រទះឃើញរបស់ អាថ៌កំបាំងនៅក្នុងនោះស្ដ្រីម្នាក់ទិញខោក្នុងឲ្យកូន តែបែរជា ប្រទះឃើញរបស់ អាថ៌កំបាំងនៅក្នុងនោះស្ដ្រីម្នាក់ទិញខោក្នុងឲ្យកូន តែបែរជា ប្រទះឃើញរបស់ អាថ៌កំបាំងនៅក្នុងនោះស្ដ្រីម្នាក់ទិញខោក្នុងឲ្យកូន តែបែរជា ប្រទះឃើញរបស់ អាថ៌កំបាំងនៅក្នុងនោះស្ដ្រីម្នាក់ទិញខោក្នុងឲ្យកូន តែបែរជា ប្រទះឃើញរបស់ អាថ៌កំបាំងនៅក្នុងនោះ
រូបភាព អ្នកស្រី Nicole Perez

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត