ស្នងការខេត្តក្រចេះ ជំរុញឲ្យកងកម្លាំង នគរបាលទាំងអស់ បង្កើនពង្រឹងបញ្ហាសន្តិសុខ ជូនប្រជាពលរដ្ឋ នាឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

ក្រចេះ ៖ ស្នងការនគរបាល ខេត្តក្រចេះ លោកឧត្តមសេនីយ៍ លន់ សុផាត បានជំរុញឲ្យ កងកម្លាំង នគរបាលទាំងអស់ សហការជាមួយកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរ តាមមូលដ្ឋាន ចូលរួម ពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ នាឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ជាពិសេសនៅតាមទីវត្តអារាម និងទីប្រជុំប្រជនធំៗ តាមបទបញ្ជាពី អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំ ។

លោកបានណែនាំឲ្យ មានការចុះល្បាតទាំងថ្ងៃ ទាំងយប់ និងយាមប្រចាំការឲ្យបានទៀងទាត់ ដោយដាក់វេនគ្នា បង្កាទប់ស្កាត់ចំពោះមុខសញ្ញាបទល្មើសផ្សេង ដែលអាចធ្វើសកម្មភាព នាំឲ្យប៉ះពាល់ដល់សតិ អារម្មណ៍របស់ប្រជាពលរដ្ឋ។

ការបន្តដាក់ផែនការ លើការរឹតបន្តឹងបញ្ហាសន្តិសុខខាងលើនេះ ខណៈដែល លោក លន់ សុផាត ដែលប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំចំនួន២ក្នុង ស្រុកសំបូរ ដឹកនាំក្រុមការងារនាំ យកបច្ច័យ និងទេយ្យទានមួយចំនួនធំ ទៅប្រគេនដល់ព្រះ សង្ឃនៅវត្តចំនួន៦ ក្នុងឃុំចំនួន២ គឺឃុំសំបូរ និងឃុំកោះខ្ញែរ នៅព្រឹកថ្ងៃទី៣ ខែតុលា ត្រូវ និងជាថ្ងៃកាន់ បិណ្ឌវេនទី៦។

លោក លន់ សុផាន បានប្រគេនជូនមួយវត្ត ទទួលបាន បច្ច័យចំនួនន១លាន៥០ម៉ឺនរៀល ព្រមទាំងគ្រឿងទេយ្យ ទានមួយចំនួនធំទៀត៕