Samsung Galaxy J2 ប្រកាសដាក់លក់នៅក្នុងប្រទេសថៃហើយ

Samsung Galaxy J2 ប្រកាសដាក់លក់នៅក្នុងប្រទេសថៃហើយ

តាមព៌តមានចុងក្រោយ បានអោយដឹងថាក្រុមហ៊ុន Samsung នៅក្នុងប្រទេសថៃបានប្រកាសដាក់លក់នូវស្មាតហ្វូនថ្មីត្រកូល J របស់ខ្លួនគឺ Galaxy J2 នៅថ្ងៃទី05 ខែតុលា ឆ្នាំ2015 ក្នុងតម្លៃ 4,990 បាត ប្រហាក់ប្រហែលនឹង 137 ដុល្លាអាមេរិក ។ ស្មាតហ្វូន Galaxy J2 នេះ មានរូបរាងស្អាត ស្តើង រឹងមាំ គាំទ្រដល់ប្រព័ន្ធ 4G LTE ប្រើប្រាស់ស៊ីមពីរ និងមានបីព៌ណ គឺព៌ណស ព៌ណខ្មៅ និងព៌ណមាស ។Galaxy J2 ភ្ជាប់មកនូវទំហំអេក្រង់ប្រភេទ Super AMOLED ទំហំអេក្រង់ 4.7 អ៊ីង កម្រិត QHD វាប្រើប្រាស់ Chipset ប្រភេទ Exynos 3475 quad-core 1.3 GHz ជាមួយនឹងរ៉េមទំហំ 1 GB និងមេម៉ូរីម៉ាស៊ីន 8 GB ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop ។ រីឯកាមេរ៉ាក្រោយមានទំហំ 5 MP អមជាមួយនឹង LED Flash មួយគ្រាប់ ចំនែកកាមេរ៉ាមុខមានទំហំ 2 MP ហើយមានថាមពលថ្ម 2000 mAh ។

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Samsung Galaxy J2 ប្រកាសដាក់លក់នៅក្នុងប្រទេសថៃហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Samsung Galaxy J2 ប្រកាសដាក់លក់នៅក្នុងប្រទេសថៃហើយ

ចុះថ្ងៃទី 03 ខែតុលា ឆ្នាំ 2015 ម៉ោង 01:15 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

Samsung Galaxy J2 ប្រកាសដាក់លក់នៅក្នុងប្រទេសថៃហើយ