ថតរូបឲ្យសង្សារ ធ្វើស្ទីលដក កាំភ្លើងបាញ់លេង ចុងក្រោយត្រូវ បាញ់សម្លាប់មែនទែន

សហរដ្ឋអាមេរិក៖ នារីវ័យក្មេងអាយុ២១ឆ្នាំម្នាក់ ត្រូវជាម្តាយ របស់កូនពីរនាក់ រស់នៅក្នុងរដ្ឋ Arkansas ត្រូវបានគេ ប្រទះឃើញ សាកសព ដោយមានស្នាម គ្រាប់កាំភ្លើង នៅលើខ្លួន និងមានស្នាម ឈាមពាសពេញ កម្រាលឥដ្ឋ នៅផ្ទះរបស់នាង កាលពី ថ្ងៃទី ២៧ខែកញ្ញា កន្លងទៅនេះ។

យោងទៅតាម សារព័ត៌មានមួយ បានឲ្យដឹងថា នាង Stephanie Hernandez បានបង្ហោះរូប នៅក្នុងបណ្តាញ សង្គម Snapchat ជាមួយនឹងមិត្ត ប្រុសរបស់នាង ដែលមានអាយុ២០ឆ្នាំ ឈ្មោះ Rafel Gonzalez ដោយមានកាន់ កាំភ្លើងនៅនឹងដៃ។ រូបភាពមួយត្រូវ បានបង្ហោះឡើង ដោយសរសេរថា៖ "Strap Chat" គឺជាពាក្យក្រៀម ភាសាមានន័យថា "កាន់កាំភ្លើង" ហើយមានរូបផ្សេង ទៀតបង្ហោះឡើង ដោយថតតែ រូបអាវុធនោះប៉ុណ្ណោះ។

ក្រោយពីមានហេតុការណ៍នេះ មិត្ដប្រុសរបស់នាង Gonzalez ត្រូវបានប៉ូលីសឃាត់ខ្លួន និងហើយ ចោទប្រកាន់ពី អំពើឃាតកម្ម កម្រិតទី១។ នៅក្នុងនោះ មិត្តភក្តិម្នាក់ របស់នារីរងគ្រោះ បាននិយាយថា Gonzalez គឺជា "មនុស្សដែលមានគំរូ អាក្រក់ម្នាក់"។

យ៉ាងណាមិញ ការស្លាប់របស់នាង Hernandez បាន បន្សល់ទុកនៅ កូនស្រីពីរនាក់ ម្នាក់អាយុ៣ឆ្នាំ និងម្នាក់ទៀត អាយុ៦ខែ ដែលប្អូនស្រីរបស់នាង បាននិយាយថា ក្មួយរបស់នាង យំពេញមួយយប់ ហើយនាងមិនទាន់ បានប្រាប់ទៅក្មួយស្រីអាយុ ៣ឆ្នាំ របស់នាងថា មានរឿងអ្វី កើត ឡើងនោះទេ ប៉ុន្តែក្មួយស្រី ប្រហែលជាដឹង ថាមានរឿងមិន ប្រក្រតី កើតឡើងហើយ ព្រោះគេសួរ រកម្តាយរហូត៕

ថតរូបឲ្យសង្សារ ធ្វើស្ទីលដក កាំភ្លើងបាញ់លេង ចុងក្រោយត្រូវ បាញ់សម្លាប់មែនទែន
ថតរូបឲ្យសង្សារ ធ្វើស្ទីលដក កាំភ្លើងបាញ់លេង ចុងក្រោយត្រូវ បាញ់សម្លាប់មែនទែន
ថតរូបឲ្យសង្សារ ធ្វើស្ទីលដក កាំភ្លើងបាញ់លេង ចុងក្រោយត្រូវ បាញ់សម្លាប់មែនទែនថតរូបឲ្យសង្សារ ធ្វើស្ទីលដក កាំភ្លើងបាញ់លេង ចុងក្រោយត្រូវ បាញ់សម្លាប់មែនទែន
ថតរូបឲ្យសង្សារ ធ្វើស្ទីលដក កាំភ្លើងបាញ់លេង ចុងក្រោយត្រូវ បាញ់សម្លាប់មែនទែន

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត