បាយទឹកនៅណា? បើកំពុងជិះតាមផ្លូវ ហើយថតជាប់ រូបរាងព្រលឹងខ្មោច បែបនេះ?​

អៀរឡង់៖ កាលពីពេលថ្មីៗនេះ រូបភាពដ៏គួរឲ្យ ស្រៀវឆ្អឹងខ្នងមួយ ត្រូវគេថតបាន ដោយបង្ហាញអំពីរូបរាង ម្យ៉ាងដូចជាព្រលឹងខ្មោច កំពុងតែធ្វើដំណើរ នៅតាមដងផ្លូវដ៏ មមាញឹកមួយ ទាំងកណ្តាលថ្ងៃ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា បុរសម្នាក់មានឈ្មោះ Stepehn Smyth ជាអ្នកបើកឡាន ដឹកទំនិញ និងជាអ្នកអះអាងថា រូបគាត់បានថត ជាប់នូវ រូបរាងរបស់ព្រលឹងខ្មោច នៃបុរសម្នាក់ កំពុងតែវិលវល់នៅទីនោះ ខណៈពេលដែលរូបគាត់ កំពុងធ្វើដំណើរ ជាមួយនឹងមិត្តរួមការងារ ម្នាក់ទៀតឈ្មោះថា Furst អាយុ៤៥ឆ្នាំ នៅតាមផ្លូវក្រោមដីមួយ ដែលស្ថិតនៅក្នុងទីក្រុង Cork នៃប្រទេសអៀរឡង់។

បើតាមការបញ្ជាក់របស់ Stephen បានបង្ហាញថា វាគឺជារូបភាពពិតមួយ ដែលបានថតចេញ ពីក្នុងឡានដឹកទំនិញរបស់គាត់ ដោយថតជាប់នូវ ព្រលឹងខ្មោចរបស់បុរសម្នាក់ ដែលត្រូវបានគេ ជឿជាក់ថាបានស្លាប់ ដោយសារលង់ទឹកនៅឯទន្លេ Lee ក្បែរផ្លូវមួយនោះ ហើយក្រោយពេលដែល បានឃើញបែបនេះ រូបគាត់មានអារម្មណ៍ថា ស្រៀវឆ្អឹងខ្នងមែនទែន ព្រោះមិនធ្លាប់ជួប រឿងរ៉ាវបែបនេះ កន្លងមក។

បាយទឹកនៅណា? បើកំពុងជិះតាមផ្លូវ ហើយថតជាប់ រូបរាងព្រលឹងខ្មោច បែបនេះ?​
ស្រមោលស្ទុងៗ ដែលគេជឿថា គឺជាព្រលឹងខ្មោច ដែលស្លាប់ដោយសារលង់ទឹក

ជាមួយគ្នានេះដែរ Furst ក៏បានបញ្ជាក់ថា “ពេលដែលខ្ញុំ កំពុងជិះឡានធ្វើដំណើរ ជាមួយនឹង Stephen ពួកយើងក៏នឹកឃើញ ចាប់យកកាមេរ៉ា ថតទិដ្ឋភាព នៅតាមដងផ្លូវនោះ ក៏ប៉ុន្តែពួកយើងស្រាប់តែថត ជាប់នូវរូបភាព ដ៏មិនគួរឲ្យជឿទៅវិញ ដោយក្នុងនោះគឺជា រូបរាងស្រមោលស្ទុងៗ របស់បុរសម្នាក់ ដែលពាក់អាវធំ កំពុងដើរចុះឡើង នៅតាមផ្លូវដែល មានឡានបើកឆ្លងកាត់ជាច្រើន។ ខ្ញុំជឿថានោះ ពិតជាព្រលឹងខ្មោច ព្រោះថាគ្មាន មនុស្សណាម្នាក់អាច ឈរកណ្តាលផ្លូវ ទាំងដែលមានឡាន ជាច្រើនបើកឆ្លងកាត់ ទៅមកបែបនេះទេ”។

ក៏គួរបញ្ជាក់ថា ជុំវិញការអះអាង និងរូបភាពនេះ ក៏នៅមានមនុស្សមួយចំនួន នៅតែបង្ហាញពីភាព មិនភាពជឿ ស្របពេលដែលអ្នកផ្សេងទៀត លើកឡើងជាចម្ងល់ យ៉ាងច្រើន ទាក់ទងនឹងវា៕

បាយទឹកនៅណា? បើកំពុងជិះតាមផ្លូវ ហើយថតជាប់ រូបរាងព្រលឹងខ្មោច បែបនេះ?​
ក្នុងរង្វង់ក្រហមនេះ គឺជារូបរាងព្រលឹងខ្មោច

បាយទឹកនៅណា? បើកំពុងជិះតាមផ្លូវ ហើយថតជាប់ រូបរាងព្រលឹងខ្មោច បែបនេះ?​
ទន្លេ Lee ដែលស្ថិតនៅក្បែរ ដងផ្លូវមួយនោះ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត