នៅ​ថៃ ៣២​ខេត្ត​ រួម​ទាំង​ទីក្រុង​បាងកក​កំពុង​ជួប​គ្រោះ​ជំនន់​ទឹក​ភ្លៀង

នៅ​ថៃ ៣២​ខេត្ត​ រួម​ទាំង​ទីក្រុង​បាងកក​កំពុង​ជួប​គ្រោះ​ជំនន់​ទឹក​ភ្លៀង

ប្រទេស​ថៃ​កំពុង​តែ​ជួប​បញ្ហា​ជំនន់​ទឹក​ភ្លៀង បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មិន​ឈប់​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មក​នេះ ដែល​បណ្ដាល​ឱ្យ​ខេត្ត​ចំនួន​៣២​អាច​នឹង​លិច​ទឹក​ក្នុង​ពេល​ឆាប់​ៗ​នេះ ខណៈ​ដែល​តំបន់​ចំនួន​១១​នៅ​ទីក្រុង​បាងកក​ក៏​រងគ្រោះ​ធ្ងន់ធ្ងរ​ដែរ។

 

នៅ​ថៃ ៣២​ខេត្ត​ រួម​ទាំង​ទីក្រុង​បាងកក​កំពុង​ជួប​គ្រោះ​ជំនន់​ទឹក​ភ្លៀង

 

មន្ត្រី​រដ្ឋបាល​នៃ​មជ្ឈមណ្ឌល​បង្ការ​គ្រោះ​ទឹក​ជំនន់​របស់​ទីក្រុង​បាងកក ​បាន​បញ្ជាក់​កាល​ពី​ព្រឹក​មិញ​នេះ​ថា តំបន់​ចំនួន​១១​នៃ​ទីក្រុង​បាងកក​កំពុង​តែ​លិច​ទឹក ដោយ​កម្ពស់​ទឹក​នៅ​តាម​ដង​ផ្លូវ​ចាប់​ពី ១៥ ទៅ ២០ cm ។ ដោយសារ​តែ​បញ្ហា​ភ្លៀង​មិន​ព្រម​ឈប់​នេះ​ទៀត​សោត ខេត្ត​ចំនួន​៣២​ផ្សេង​ទៀត ក៏​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​លិច​ទឹក​នេះ​ដែរ ព្រោះ​ឥទ្ធិពល​ព្យុះ Mujigae។

 

ខេត្ត​ទាំង​៣២​នោះ​ មាន​១៣​នៅ​ភាគ​ខាង​ជើង​គឺ Phitsanulok, Tak, Sukhothai, Uttaradit, Phetchabun, Lampang, Mae Hong Son, Chiang Mai, Lamphun, Chiang Rai, Phayao, Nan ​និង​ Phrae ។ ខេត្ត​១០​ទៀត​នៅ​ភាគ​ឦសាន គឺ Khon Kaen, Kalasin, Maha Sarakham, Roi Et, Sakhon Nakhon, Nakhon Phanom, Mudahan, Bung Kan, Nong Khai ​និង​ Udon Thani ។ ចំណែក ៤​ទៀត​នៅ​ភាគ​ខាង​កើត​គឺ​ Chon Buri, Rayong, Chanthaburi ​និង​ Trat ។ ហើយ​៥​ចុង​ក្រោយ​នៅ​ភាគ​ខាង​ត្បូង Ranong, Phangna, Phuket, Krabi ​និង​Trang ។

 

នៅ​ថៃ ៣២​ខេត្ត​ រួម​ទាំង​ទីក្រុង​បាងកក​កំពុង​ជួប​គ្រោះ​ជំនន់​ទឹក​ភ្លៀង

 

​មន្ត្រី​ខាង​មជ្ឈមណ្ឌល​បង្ការ​គ្រោះ​ទឹក​ជំនន់​បាន​បញ្ជាក់​ទៀត​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នេះ​គឺ​បណ្ដាល​មក​ពី​ព្យុះ Mujigae ​ដែល​បក់​ចេញ​ពី​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ល្បឿន ១៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ព្យុះ​នេះ​ដែរ​ក៏​នឹង​ឆ្លង​កាត់​ប្រទេស​វៀតណាម​ផង​ដែរ នៅ​អាទិត្យ​ឬ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ ខណៈ​ដែល​ប្រទេស​ថៃ​ចាប់​ផ្ដើម​បក់​កាត់​ចាប់​ពី​ថ្ងៃ​អាទិត្យ​រហូត​ដល់​ថ្ងៃ​អង្គារ៍៕

 

នៅ​ថៃ ៣២​ខេត្ត​ រួម​ទាំង​ទីក្រុង​បាងកក​កំពុង​ជួប​គ្រោះ​ជំនន់​ទឹក​ភ្លៀង

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ bangkokpost