បុរស​​ថៃ​ម្នាក់ ប្រឹង​ស្រវា​ឱប​មិត្ត​ស្រី​យ៉ាង​ណែន ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

បុរស​​ថៃ​ម្នាក់ ប្រឹង​ស្រវា​ឱប​មិត្ត​ស្រី​យ៉ាង​ណែន ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

បុរស​ជនជាតិ​ថៃ​មួយ​រូប​បាន​ព្យាយាម​ឱប​មិត្ត​ស្រី​របស់​ខ្លួន​យ៉ាង​ណែន​នៅ​ពេល​ដែល​ម៉ូតូ​របស់​ខ្លួន​រអិល​ដួល​នៅ​លើ​ដង​ផ្លូវ ពេល​កំពុង​មាន​ភ្លៀង​ខ្លាំង​នៅ​តំបន់​ភ្នំ​មួយ​នៃ​ខេត្ត​នគររាជ​សីមា ប្រទេស​ថៃ។

 

បុរស​​ថៃ​ម្នាក់ ប្រឹង​ស្រវា​ឱប​មិត្ត​ស្រី​យ៉ាង​ណែន ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

លោក Arm និង​មិត្ត​ស្រី

 

“នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ទាញ​នាង​មក​ឱប ខ្ញុំ​គិត​ថា​ប្រហែល​ជា​​មាន​ឡាន​​បើក​ពី​ក្រោយ​ពួក​យើង” លោក Assadawut “Arm” Ngobudda ប្រាប់​ទៅ​សារព័ត៌មាន KKCH។ វីដេអូ​ដែល​ថត​ចេញ​ពី​កាមេរ៉ា​​​​ភ្ជាប់​នៅ​នឹង​មួក​ការពារ​របស់ Arm ​បាន​បង្ហាញ​ថា លោក​ពិត​ជា​បាន​ព្យាយាម​ទាញ​មិត្ត​ស្រី​ខ្លួន​មក​ឱប​ពិត​ប្រាកដ​មែន ដោយ​ភ័យ​ខ្លាច​នាង​មាន​គ្រោះ​ថ្នាក់។ ទោះ​ជា​យ៉ាង​ណា​ គូស្នេហ៍​ទាំង​បាន​រួច​ផុត​ពី​ជីវិត​ ដោយ​សារ​តែ​ពួកគេ​ទាំង​ពីរ​ពាក់​មួក​និង​សំលៀកបំពាក់​ការពារ។

 

ទង្វើ​របស់​លោក Arm ​ត្រូវ​បាន​ប្រិយមិត្ត​និយម​លេង​អ៊ីនធឺណិត​នៅ​ប្រទេស​ថៃ​ស្ងើចសរសើរ​និង​បាន​និយាយ​ថា មិត្ត​ស្រី​របស់​លោក​គឺ​ជា​នារី​មាន​សំណាង​បំផុត​ដែល​មាន​មិត្ត​ប្រុស​​ល្អ​កម្រ​រក​បាន​បែប​នេះ៕

 

វីដេអូ​៖ 

 

អាន៖ ក្រុមចម្រៀង​​ SIX BOMBS ស្លៀក​ស្តើង​រាំ​បញ្ចេញ​​ល្វែង​ក្រោម​​លើគោក

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ coconuts