រដ្ឋមន្ត្រីក្រសួង​សាធារណៈការ អំពាវនាវ​អោយ​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ គោរព​ច្បាប់​ចរាចរណ៍

​កំពង់ឆ្នាំង: លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ អោយ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍ អោយបាន​គ្រប់ៗ​គ្នា ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាលអោយ​មនុស្ស​ស្លាប់ និង​រងរបួស​ជាច្រើន គួរអោយ​ព្រួយបារម្ភ​នោះ មក​នៅ​កម្រិត​ទាប​បំផុត​។
​    ​
​លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំនួន ១៣៦ នាក់ មកពី​ស្រុក​កំពង់លែង និង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥​។​
​    ​
​លោក ត្រាំ អ៊ីវតឹក បាន​មានប្រសាសន៍ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ ជា​បញ្ហាសំខាន់ ដែល​ត្រូវ​យកចិត្តទុកដាក់ និង​ត្រូវ​ចូលរួម​ទាំងអស់គ្នា ដូចជា​បើកបរ​ត្រូវដាក់​ខ្សែក្រវ៉ាត់ ពាក់មួក​សុវត្ថិភាព និង​មិនត្រូវ​បើកបរ​ក្នុងពេល​ស្រវឹង​ឡើយ​។ សព្វថ្ងៃនេះ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែលជា​ឃាតក តាម​ដងផ្លូវ​បានសម្លាប់​មនុស្ស និង​ធ្វើអោយ​មនុស្ស​ជាច្រើន រងរបួស​គួរអោយ​ព្រួយបារម្ភ ដើម្បី​កាត់បន្ថយ​បញ្ហា​នេះ​បាន ទាមទារ​អោយ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។
​    ​
​លោក ត្រាំ អ៊ីវតឹក បាន​មានប្រសាសន៍​ក្រើនរំលឹក​ផងដែរ​ដល់​លោក​មេឃុំ និង​ក្រុមប្រឹក្សា​គ្រប់​ឃុំ​ទាំងអស់ ត្រូវ​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ដោយ​លើកយក​នូវ​លក្ខណៈ​ស​ម្ប​តិ្ត​ទាំង ៩ ចំណុច នៃ​គោ​លន​យោ​យ​បាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដើម្បី​ធ្វើអោយ​ភូមិ​ឃុំ មាន​សុវត្ថិ​ភាពល្អ​។​
​    ​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ឧបត្ថម្ភ​ដល់​សិស្ស ដែល​ជាប់​និទ្ទេស C ចំនួន ៥​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ១​ក្បាល មួក​សុ​វត្តិភាព​១ និង ថវិកា​ចំនួន ១៤​ម៉ឺន​រៀល សិស្ស​ជាប់​និទ្ទេស​D ចំនួន ១៨​នាក់ ក្នុង​ម្នាក់ ទទួលបាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ១​ក្បាល មួកសុវត្ថិភាព​១ និង ថវិកា​ចំនួន ១២​ម៉ឺន​រៀល និង​សិស្ស​ជាប់​និទ្ទេស E ចំនួន ១១៣​នាក់ ក្នុង​ម្នាក់ ទទួលបាន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ១​ក្បាល មួកសុវត្ថិភាព​១ និង ថវិកា​ចំនួន ១០​ម៉ឺន​រៀល​៕ 