ចំណាយពេលតែ ១៥នាទី​ជួយឲ្យ​ដងខ្លួន​ត្រង់ស្អាត

ដោយសារតែសកម្មភាពរស់នៅប្រចាំថ្ងៃដូចជា ដើរ, ឈរ, អង្គុយ យូរពេកអាចបង្កឲ្យដងខ្លួនរបស់អ្នករាងកោង។ វីធីល្អបំផុត​ដើម្បីដោះស្រាយ​បញ្ហា​នេះ​អ្នក​គ្រាន់តែ​ចំណាយ​ពេល​ធ្វើចលនាត្រង់ស្មា, ខ្នង, ត្រគាក មួយថ្ងៃឲ្យបាន ១៥នាទី ក្នុងរយៈពេល ៣ខែអ្នកនឹងឃើញ​លទ្ធផល។

ចំណាយពេលតែ ១៥នាទី​ជួយឲ្យ​ដងខ្លួន​ត្រង់ស្អាត

 

ជំហ៊ានទី ១៖ ឈរដងខ្លួនឲ្យត្រង់ រួចធ្វើចលនាស្មាចុះក្រោម​ឡើងលើព្រមៗគ្នា។ បន្ទាប់មក​លើកស្មា​តែ​ម្ខាង​ឡើងលើចុះក្រោមប្រហែលជា ១០ដង តែ​នៅពេល​លើក​ស្មាឡើង​ម្តងៗត្រូវរាប់ឲ្យបាន ១-៥ ហើយទម្លាប់ស្មាចុះមកវិញ។

ចំណាយពេលតែ ១៥នាទី​ជួយឲ្យ​ដងខ្លួន​ត្រង់ស្អាត

ជំហ៊ានទី ២៖ កន្ធែកដៃទាំងសងខាង​ចេញពីគ្នាឲ្យអស់។ លើកដៃឡើងលើ​ចុះក្រោម​ធ្វើចលនាដូចជាសត្វហើរ។ បន្ទាប់មកគ្រវីដៃទៅមុខ ទៅក្រោយ មួយដង្ហើម​ធ្វើឲ្យបាន​ប្រាំដង។

ចំណាយពេលតែ ១៥នាទី​ជួយឲ្យ​ដងខ្លួន​ត្រង់ស្អាត

ជំហ៊ានទី ៣៖ ធ្វើចលនាដូចពីរ៉ាមីន ដោយជើងម្ខាង​ថយក្រោយ ហើយ​អោន​ទៅខាងមុខ។ ដៃទាំងពីព័ទ្ធទៅក្រោយ​ខ្នង យក​ត្រគាក​ធ្វើជាមុំកែង។ ដង្ហើមចេញ​ឲ្យបាន​បីដង សូម​ងើបមក​វិញ ហើយ​ប្តូរជើង។

ចំណាយពេលតែ ១៥នាទី​ជួយឲ្យ​ដងខ្លួន​ត្រង់ស្អាត

ជំហ៊ានទី ៤៖ បន្ទន់ជង្គង់ដូចជា​បម្រុងលោតចូលទៅក្នុងអាងទឹក។ អង្គុយចុះ ប៉ុន្តែ​មិន​ត្រូវឲ្យលើសពី ៩០ដឺក្រេទេ ហើយ​ងើ​បមកវិញ បន្ទាប់មកធ្វើសកម្មភាពដដែលនេះឲ្យបាន ៣ដង។

ចំណាយពេលតែ ១៥នាទី​ជួយឲ្យ​ដងខ្លួន​ត្រង់ស្អាត

ជំហ៊ានទី ៥៖ ឈរញែកជើងចេញពីគ្នា​បន្តិច​ឲ្យស្របជាមួយនឹងទទឹងស្មារបស់អ្នក។ បន្ទាប់មកយកដៃម្ខាង​រុញក្បាលរបស់អ្នកឲ្យកែងដៃបញ្ឈរត្រង់​ឡើង​ទៅលើ។ ចាប់ផ្តើមរាប់ពី ១ដល់ ៥ បន្ទាប់មក​ប្តូរដៃ​រុញក្បាលម្ខាងទៀតមកវិញ។

ចំណាយពេលតែ ១៥នាទី​ជួយឲ្យ​ដងខ្លួន​ត្រង់ស្អាត

ដោយ៖ មង្គលការ

ប្រភព៖ khaoza

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចំណាយពេលតែ ១៥នាទី​ជួយឲ្យ​ដងខ្លួន​ត្រង់ស្អាត
    • ចំណាយពេលតែ ១៥នាទី​ជួយឲ្យ​ដងខ្លួន​ត្រង់ស្អាត已关闭评论
    • 483 views
    • Hide Sidebar
      A+
    Publish on:2015/10/03  Category:សុខភាព
    Tags: