សមត្ថ​កិច្ច​នគ​របាល​ក្រុង​ប៉ោយ​ប៉ែត​ចុះ​ពិ​និ​ត្យ លើ​យាន​យន្ត​ដឹក​លើស​ចំ​ណុះ​និង​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​នា​រដូវ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ ​

បន្ទាយមានជ័យ: សមត្ថ​កិច្ចសណ្តាប់​ធ្នាប់​ច​រា​ចរ​ណ៍​ផ្លូវ​គោក​នៃ​អធិ​ការ​ដ្ឋាន​ក្រុង​ប៉ោយ​ប៉ែត​ដឹក​នាំ​ដោយ​លោក​អនុ​សេ​នី​យ៍​ឯក សៅ សារេឿន ក្រោម​កា​រចង្អុ​ល​បង្ហាញ​ពី​លោក អ៊ុំ សុ​ផល អធិ​ការ​ក្រុង​បាន​ចុះ​ត្រួត​ពិ​និ​ត្យ​លើ​យាន​យន្ត​ទាំង​ឡាយ​ណា​ដែល​ដឹក​លើស​ចំ​ណុះ និង​មិន​បំ​ពាក់​ស្លាក​លេខ​ហើយ​ធើ្វ​ចរា​ចរ​ដឹក​ភ្ញៀវ​នោះ​នឹង​ត្រូវ​បាន​ណែ​នាំ​ជា​ជំ​ហាន​បឋម ។ ការចុះប្រតិបត្តិការណ៏ត្រួតពិនិត្យលើយានយន្តខាងលើធើ្វឡើងដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៏នៅតាមដងផ្លូវ លោក​សៅ សារេឿន នាយ​ផ្នែក​ចរា​ចរ​បាន​ថ្លែង​ឲ្យ​ដឹង​ថា:​កន្លង​មក​កម្លាំង​របស់​លោក​ធើ្វ​ការ​បោស​សំ​អាត​ការ​ដាក់​តាំង​លក់​ដូរ​របស់​​បង​ប្អូនចូលចំណី​ផ្លូវចាប់ពីរង្វង់មូលច្រកអន្តរជាតិរហូតទៅទល់និងកំណាត់ផ្លូវជាតិលេខ០៥ត្រង់ធនាគារអេស៊ីលីដា ក្រុង​​ប៉ោយប៉ែត ។ លោក សៅ សារេឿន ដដែល​បាន​បន្ត​ថា: ប៉ុ​ន្តែ​ថ្ងៃ​នេះ​កម្លាំង​នគរ​បាល​របស់​លោក​មិន​ត្រឹម​តែ​ចុះ​ពិ​និត្យ​លើ​យាន​យន្ត​ដែលមិនពាក់ស្លាកលេខទេ គឺពិនិត្យលើយានយន្តដែលដឹកលើសចំណុះទៀតផង លើស​ពី​នេះ​ទៀត​សមត្ថ​កិច្ច​បាន​ដើរ​ស្រង់ឈ្មោះម្ចាស់យានយន្តនិងស្លាកលេខព្រមទាំងលេខទូរសព្ទ័ផងដែរ ព្រោះ​ថា​ការ​ធើ្វ​បែប​នេះ​យើង​អាច​ដឹង​អត្ត​សញ្ញា​ណ​របស់​យានយន្តបានយ៉ាងងាយ ។ ពាក់ពន្ធ័និងការចុះត្រួតពិនិត្យលើយានយន្តខាងលើនេះ នាព្រឹកថ្ងៃទី០៣ខែតុលាឆ្នាំ២០១៥ លោកវរសេនីយ៏អ៊ុំសុផល អធិ​ការ​នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា: ជំហានដំបូងលោកបានឲ្យកម្លាំងដើរស្រង់អត្តសញ្ញាណលើម្ចាស់យានយន្ត ហើ​យ​ជំហានបន្ទាប់ណែនាំកុំឲ្យពួកគាត់ផ្ទុកលើសចំណុះ និង​បន្ត​មក​ទៀត​ពិ​និត្យ​លើ​យាន​យន្ត​ទាំង​ឡាយ​ណា​ដែល​ដឹក​ភ្ញៀវ​ហើ​យ​មិនបំពាក់ស្លាកលេខជាដើម ថែមលើនេះលោកអធិការថា:បើយើងរកឃើញមានយានយន្តដូចបានចែងខាងលើ នឹង​កោះ​ហៅ​គាត់ទៅអប់រំដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរតាមដងផ្លូវ ។ បែបណាក៏ដោយចុះលោកអ៊ុំសុផលថា: មក​ទល់​និង​ថ្ងៃ​នេះ​ក្រុម​អ្នក​រក​ស៊ី​ដឹក​ភ្ញៀវ​តាម​រថយន្ត​ពី​ក្រុង​ប៉ោយ​ប៉ែតទៅ​កាន់​បណ្តា​ខេត្តផ្សេងទៀតនោះនៅពុំទាន់ហក់ឡើងថ្លៃរថយន្តនូវឡើយទេ ពោលគឺតម្លៃរថយន្តនៅដដែល ៕ ដោយ៖ ជាយដែន