កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី​ចុះ​ណែនាំ និង​ត្រួតពិនិត្យ​សណ្តាប់​នៅ​ចំណតរថយន្ត​ក្រុង​សែន​មនោ​រម្យ

ខេត្តមណ្ឌលគិរី ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៣ តុលា ២០១៥ នៅ​តាម​ចំណតរថយន្ត​ក្រុង​សែន​មនោ​រម្យ លោក​ឧត្តមសេនីយ៍ត្រី តូច
យ៉ុ​ន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​អញ្ជើញ​ចុះ​ដឹកនាំ​កងកម្លាំង​ដោយ​ផ្ទាល់ ដើម្បី​ត្រួតពិនិត្យ​លើ​សណ្តាប់​ធ្នាប់​ចរាចរណ៍​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ និង​ដើម្បី​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​យានយន្ត ទាំង​រថយន្តឈ្នួល រថយន្តក្រុង និង​យានយន្ត​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ មិន​ឱ្យ​បើក​ហួស​ល្បឿន​កំណត់ ដើម្បី​បង្ការ​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ។

ក្នុង​ការ​ចុះ​ពិនិត្យ​នេះ​ដែរ លោកស្នងការ​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ទាំងអស់ ឱ្យ​ចូលរួម​សហការ​ជាមួយ​កងកម្លាំង​នគរបាល
ដោយ​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្តី​ពី​ការ​ពង្រឹង​ការ​អនុវត្ត​សារា​ចរណ៍​អន្តរក្រសួង​លេខ​០០១ សរ​.​ប​ផ​-​បទ ដែល​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទួ​រ​គម​នា​គមន៍ កាលពី​ពេល​កន្លង​មក​ស្តី​ពី​ការ​ធ្វើ​អាជីវកម្ម ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព