លោកឧត្តមសេនីយ៍ ស្នងការខេត្តកំពត បញ្ជាកម្លាំង ចុះបង្ក្រាបបាន អ្នកចែកចាយ និងប្រើប្រាស់ គ្រឿងញៀន០៤នាក់ ក្នុងសង្កាត់អណ្តូងខ្មែរ

កំពត៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន០៤នាក់ រួមនឹងវត្ថុតាង ត្រូវបាន កម្លាំងល្បាតយប់ នៃការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ធ្វើការបង្ក្រាបបាន នៅម៉ោង២និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ ចំណុចផ្ទះជួល ក្បែរផ្សារដីហុយ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថាកម្លាំងសមត្ថកិច្ចក្រោម បញ្ជា របស់លោកស្នងការនគរបាលខេត្ត បានចុះល្បាតយប់ ហើយ ឃាត់ខ្លួនជនសង្ស័យកំពុងចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានចំនួន៤នាក់: ជនសង្ស័យ រួមមាន ១-ឈ្មោះខាន់ ស្រីឡែន ភេទស្រី អាយុ២១ឆ្នាំ, ២-ឈ្មោះខាន់ ស្រីនិច ភេទស្រី  អាយុ១៨ឆ្នាំ ត្រូវជាប្អូនបង្កើតខាន់ ស្រីឡែន ទាំង២នាក់ រស់នៅក្នុងភូមិស្វាយធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត,៣-ឈ្មោះជា ឆេង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់បាយខាងជើង
សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត និង៤-ឈ្មោះលី ម៉ី ភេទប្រុស(ខ្ទើយ) អាយុ១៩ឆ្នាំ រស់នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។ វត្ថុតាងដែលរឹបអូសបានរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១កញ្ចប់ធំ និង២កញ្ចប់តូច, ប្រដាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់ថ្នាំញៀន មួយចំនួន។

មន្ត្រីនគរបាលដដែល បន្តថា ក្រោយពីកម្លាំងខាងលើ ធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមក៏នាំជនសង្ស័យ ទាំង៤នាក់នេះ មកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ហើយ បច្ចុប្បន្នកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌខេត្ត កំពុងប្រគល់នូវជនសង្ស័យទាំង៤នាក់នេះ ឲ្យទៅខាងការិយាល័យនគរបាលប្រឆាំង គ្រឿងញៀមខេត្ត ជាអ្នកកសាងសំណុំរឿង ឈានទៅចាត់ការតាមនីតិវិធីច្បាប់៕