លោកឧត្តមសេនីយ៏ត្រី សោម ស៊ុន និងលោកស្រី បានដឹកនាំមន្ត្រី ក្រោមឱវាតព្រមទាំង ក្រុមគ្រួសារបានរៀបចំ ពិធីកាន់បិណ្ឌ វេណទី៦ នៅវត្តមុន្នីរង្សី

កំពង់ធំ៖ ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ ត្រូវនិងថ្ងៃសៅរ៏ ៦ រោជ ខែភទ្របទ ឆ្នាំមមី ព.ស ២៥៥៩នេះ លោកឧត្តម សេនីយ៏ត្រី សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសិករងកំពង់ធំ និងលោកស្រីបានដឹកនាំ មន្ត្រីក្រោមឱវាត ព្រមទាំងក្រុមគ្រួសារ បានរៀបចំពិធីកាន់បិណ្ឌ វេណទី៦ នៅវត្តមុន្នីរង្សី (ហៅវត្តថ្មី) ស្ថិតនៅក្នុង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៏ត្រី សោម ស៊ុន បានមានប្រសាសន៏ថា ការររៀបចំកាន់បិណ្ឌ នាពេលនេះគឺជាការមូលមតិគ្នា ជាឯកច្ឆ័ន្ទក្នុងជួរថ្នាក់ដឹកនាំ ទាំងក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសិករងកំពង់ធំ និងអង្គភាពក្រោមឱវាតរៀបចុះ ធ្វើឡើងទៅតាមទំនៀមទំលាប់ ព្រះពុទ្ធសាសនាខ្មែរយើង ដែលដូនតាបានបន្សល់ទុក មកដ៏យូរលង់ណាស់ មកហើយ។

លោកបានបន្តទៀតថា បុណ្យ ភ្ជុំបិណ្ឌឬបិណ្ឌភ្ជុំ នេះគឺជាបុណ្យធំមួយ ក្នុងចំណោមបុណ្យធំៗ ក្នុប្រទេសកម្ពុជា បុណ្យនេះ ប្រារពឡើង ដើម្បីឧទ្ទិសមគ្គផលជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជនទាំងឡាយនិងឧទ្ទិសកុសល ដល់មាតាបិតាជីដូនជីតាព្រមទាំងញាតិសារលោហិត ទាំងប្រាំពីរសណ្តានដែលបានបែកកាយ រំលាយក្ខន្ធទៅកាន់ លោកខាងមុខ ដើម្បីឧទ្ទិសកុសលដល់ពួកគាត់ ឱ្យបានគ្រប់ៗគ្នា និងឧទ្ទិសបុណ្យកុសល់ ជូនយុទ្ធជន យុទ្ធនារី ដែលបាន ពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ មួយផ្នែកទៀតជូនដល់ ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានស្លាប់ ក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពតផងដែរ។ នាយទាហ៊ាន នាយទាហ៊ានរង ពលទាហ៊ានដែលបានចូលរួម ក្នុងពិធី កាន់បិណ្ឌនេះបងប្អូនសុទ្ធតែមានទឹកចិត្ត រីករាយជ្រះថ្លាក្នុងវិស័យ ព្រះពុទ្ធសាសនាដែលបងប្អូនបាន ប្រកាន់ខ្ជួប់ខ្លួគោរពប្រណិប័ត្តន៏ តរៀងមក ប្រព្រឹត្តនៅគុណូបការះ ចំពោះបុព្វការីជនទាំងឡាយ និងធ្វើចិត្តជា អំពើល្អ ដើម្បសេចក្តីស្ងប់ សេចក្តីសុខ និងសេចក្តីចំរើនក្នុងជីវភាព រស់នៅក្នុងក្រុមគ្រួសារ។

គួរបញ្ជាក់ថា ក្រៅពីរៀបចំចង្ហាន់ប្រកូនដលព្រះសង្ឃ តំបន់ប្រតិបត្តិការសិក បានប្រកេនបច្ច័យចំនួន ១៥៦៧០០០ រៀល សម្រាប់វត្តចាត់ចែងកសាងសមិទ្ធិផលបន្ថែម ជាប្រយោជន៏របស់ទីវត្តអារាម និងការគោរពប្រណិប័ត្តន៏ របស់ពុទ្ធសាសនិកទាំងឡាយតទៅ៕