លោក សុខ លូ អញ្ជើញចូលរួម កាន់វេនបិណ្ឌ៥ នៅវត្តទឹកម្លាង ស្រុកសណ្តាន់

កំពង់ធំ៖ នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥នេះ លោក សុខ លូ អនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយ ខេត្តកំពង់ធំ និងជាប្រធានក្រុមការងា ចុះជួយស្រុកសណ្តាន់ និងសហការីបានអញ្ជើញចូលរួម ជាមួយបងប្អូន ប្រពលរដ្ឋ កាន់វេនបិណ្ឌ៥ នៅវត្តទឹកម្លាង ស្ថិតក្នុងឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកពង់ធំ។

លោក សុខ លូ បានលើកឡើងថា បុណ្យ ភ្ជុំបិណ្ឌឬបិណ្ឌភ្ជុំ ជាបុណ្យតាំងពីដូនតា តាំងមកពីបុរាណតម្រូវប្រារព្ធពិធី ធ្វើនៅ តាមទីវត្ដអារាមនានាទាំងអស់រយៈពេល១៥ថ្ងៃ និង១៥យប់គឺចាប់ពីថ្ងៃ១រោច ខែភទ្របទដល់ថ្ងៃ១៤រោច ខែភទ្របទគេហៅថា «ថ្ងៃកាន់បិណ្ឌឬដាក់បិណ្ឌ» ឯ ថ្ងៃ១៥រោចខែភទ្របទ គឺមានតែរយៈពេល១ថ្ងៃនេះ គេហៅថា ជាថ្ងៃ ភ្ជុំបិណ្ឌ ដែលជាថ្ងៃធ្វើបុណ្យរួមគ្នា គ្រប់ក្រុមវេនទាំងអស់និងពុទ្ធបរិស័ទជិត ឆ្ងាយបានអញ្ជើញជួបជុំគ្នា យក ចង្ហាន់ប្រគេនព្រះសង្ឃទាំងចង្ហាន់ ពេលព្រឹកខ្លះនិងទាំងចង្ហាន់ ពេលថ្ងៃត្រង់ខ្លះ។

លោក សុខ លូ បានបន្តទៀតថា បុណ្យកាន់បិណ្ឌនេះគឺជាបុណ្យធំមួយ ក្នុងចំណោមបុណ្យធំៗក្នុប្រទេសកម្ពុជា បុណ្យនេះប្រារពឡើងដើម្បីឧទ្ទិសមគ្គផល ជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន ទាំងឡាយនិងឧទ្ទិសកុសល ដល់មាតាបិតាជីដូនជីតា ព្រមទាំងញាតិសារលោហិតទាំងប្រាំពីរ សណ្តានដែលបានបែកកាយរំលាយក្ខន្ធ ទៅកាន់ លោកខាងមុខ ដើម្បីឧទ្ទិសកុសលដល់ពួកគាត់ ឱ្យបានគ្រប់ៗគ្នានិងឧទ្ទិសបុណ្យកុសល់ ជូនយុទ្ធជន យុទ្ធនារី ដែលបាន ពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ មួយផ្នែកទៀតជូនដល់ ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានស្លាប់ ក្នុង របបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។ តមកព្រះសង្ឃ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ បានប្រារពពិធី សូត្រមន្ត និងស្តាប់ ព្រះធម៌ទេសនា ក្នុងវេនទី៥ តាមកម្មវិធីប្រពៃណីព្រះពុទ្ធសាសនាតទៅ៕  