ចាប់ខ្លួន ជនជាតិ វៀតណាម២នាក់ រកឃើញសត្វអណ្តើក ៤៤ក្បាល នៅស្រុកកោះធំ

កណ្តាល ៖ ជនជាតិវៀតណាម២នាក់ និងសត្វអណ្តើកព្រៃចំនួន៤៤ក្បាល ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាល ស្រុកកោះធំ បង្ក្រាប និងចាប់ខ្លួន នៅយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥  ស្ថិតនៅចំណុច ក្រោយវត្តសំពៅមាស ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនល្មើសទាំង២នាក់រួមមានទី១ ឈ្មោះ ថិន វ៉ៃ អាយុ១៧ឆ្នាំ ជនជាតិ វៀតណាម រស់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល និងទី២ ឈ្មោះ វ៉ឹង ទូ ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច នៅពេលវេលាខាងលើ កម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន បានចេញល្បាតការពារ តាមភូមិសាស្ត្រ ឃុំសំពៅពូន បានជួបករណីជួញដូរសត្វព្រៃ ខុសច្បាប់ កើតឡើងនៅ ចំណុចក្រោយ វត្តសំពៅមាស ភូមិជ្រៃធំ ពេល នោះកម្លាំងបានចុះទៅស្រាវជ្រាវ និងឈានទៅឃើញមានកម្មករប្រមាណ ១០ នាក់កំពុងជញ្ជូនសត្វព្រៃទាំងនោះឆ្លង ដែនទៅប្រទេសវៀតណាម ។

ពេលឃើញសមត្ថកិច្ច កម្មករទាំងនោះបាន រត់គេចខ្លួន និងបាននាំស្បោងសត្វព្រៃមួយចំនួនធំ ទម្លាក់ចូលក្នុងព្រែកប៊ិនយី ហើយជនល្មើសទាំងនោះបានហែលទឹក ឆ្លងទៅដីប្រទេសវៀតណាម ដោយឡែក កម្លាំងឃាត់បានតែកម្មករ០២ នាក់ និងសត្វព្រៃ (អណ្តើក ០៤ស្បោង) ។ បច្ចុប្បន្នជនល្មើសរួមជាមួយ វត្ថុតាងត្រូវបានបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការ តាមនីតិវិធី៕