​ជាង​១០​ឆ្នាំ​ហើយ ដែល Southampton មិន​ឈ្នះក្នុង​ផ្ទះ Chelsea ចុះ​យប់​នេះ​វិញ?


​ជាង​១០​ឆ្នាំ​ហើយ ដែល Southampton មិន​ឈ្នះក្នុង​ផ្ទះ Chelsea ចុះ​យប់​នេះ​វិញ?

តោ​ខៀវ Chelsea ​នឹង​ត្រូវ​បើក​ទ្វា​កីឡដ្ឋាន Stamford Bridge ​ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Southampton ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​សប្ដាហ៍​ទី​៨​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ។ ចាំ​មើល​ Southampton ​ដែល​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ក្នុង​ផ្ទះ Chelsea ​តាំង​ពី​ឆ្នាំ​២០០២​មក​នោះ អាច​បង្កើត​អ្វី​ដែល​ថ្មី​បាន​អត់?

 

​ជាង​១០​ឆ្នាំ​ហើយ ដែល Southampton មិន​ឈ្នះក្នុង​ផ្ទះ Chelsea ចុះ​យប់​នេះ​វិញ?

 

សម្ដី​លោក Jose Mourinho

 

​ជាង​១០​ឆ្នាំ​ហើយ ដែល Southampton មិន​ឈ្នះក្នុង​ផ្ទះ Chelsea ចុះ​យប់​នេះ​វិញ?

 

Mourinho ​បាន​និយាយ​មុន​ប្រកួត​នៅ​យប់​នេះ​ថា៖ “ខ្ញុំ​បាន​និយាយ​បាន​ថា​វា​ជា​ពេល​អាក្រក់​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ​ប៉ុន្មាន​ប្រកួត​មក​នេះ។ វា​ជា​បទពិសោធន៍​ល្អ​មួយ ហើយ​ខ្ញុំ​មិន​ដឹង​ថា​វា​អាច​កើត​មាន​ទៀត​ឬ​អត់​នោះ​ទេ។ កីឡាករ​ទាំង​អស់​ដឹង​ថា​ខ្លួន​មាន​កំហុស។ ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ទេ​នៅ​កន្លែង​របស់​អ្នក​ ប៉ុន្តែ​គ្មាន​នរណា​គេ​ខ្វល់​ចំពោះ​រឿង​នេះ​ទេ។ ចាប់​ពី​ប្រកួត​នេះ​ទៅ យើង​ត្រូវ​ត្រលប់​ទៅ​កាន់​អ្វី​ដែល​យើង​មាន​វិញ។ ឈ្នះ​គឺ​ជា​រឿង​សំខាន់​បំផុត”។

 

​ជាង​១០​ឆ្នាំ​ហើយ ដែល Southampton មិន​ឈ្នះក្នុង​ផ្ទះ Chelsea ចុះ​យប់​នេះ​វិញ?

 

លោក Ronald Koeman ​អ្នក​ចាត់​ការ​ក្រុម Southampton ​បាន​និយាយ​បន្តិច​ដែរ​ថា៖ “ជា​ធម្មតា​ពួកគេ​ត្រូវ​ការពារ​តំណែង​ជើង​ឯក ព្រោះ​វា​ជា​អ្វី​ដែល​គេ​ត្រូវ​ធ្វើ។ ឆ្នាំ​នេះ​មិន​ដូច​ឆ្នាំ​មុន​ទេ ពួកគេ​លេង​មិន​ល្អ​ឡើយ។ ប្រហែល​ជា​ប្រព័ន្ធ​ការពារ​មាន​បញ្ហា​បន្តិច។ ប្រសិន​បើ​អ្នក​មើល​គ្រាប់​បាល់​ដែល​សុទ្ធ​ចូល​ពួកគេ ហើយ​ប្រៀបធៀប​ទៅ​រដូវ​កាល​មុន អ្នក​នឹង​ដឹង​ថា​ខុស​គ្នា​យ៉ាង​ណា”។

 

ជើង​កីឡាករ

 

​ជាង​១០​ឆ្នាំ​ហើយ ដែល Southampton មិន​ឈ្នះក្នុង​ផ្ទះ Chelsea ចុះ​យប់​នេះ​វិញ?

 

Chelsea ​នឹង​អវត្តមាន​កីឡាករ Diego Costa ​ហើយ​អាច​ជំនួស​វិញ​ដោយ Loic Remy ​ឬ​ Radamel Falcao។ ​អ្នក​ចាំ​ទី Thibaut Courtois ​ក៏​មិន​អាច​ចូល​លេង​បាន​ដែរ​ក្នុង​ប្រកួត​នេះ ដូច្នេះ Asmir Begovic ​នឹង​បាន​ចូល​លេង​ដដែល។ ជម្រើស​១១​នាក់​ដំបូង​របស់​តោ​ខៀវ​នៅ​យប់​នេះ​អាច​ជា Begovic , Ivanovic , Terry , Cahill , Azpilicueta , Matic , Fabregas , Pedro , Oscar , Hazard ​និង​ Remy។

 

កីឡាករ​ចំណូល​ថ្មី​របស់​ Southampton ​ដែល​ទើប​នឹង​ទិញ​ចូល Jordy Clasie ​អាច​ត្រលប់​ចូល​ហ្វឹកហាត់​វិញ​បាន​ហើយ ក្រោយ​ជា​សះស្បើយ​ពី​របួស។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​នៅ​យប់​នេះ​អាច​ជា Stekelenburg , Cedric , Fonte , Van Dijk , Bertrand , Wanyama , Ward-Prowse , Tadic , Davis , Mane ​និង​ Pelle។

 

​ប្រវត្តិ​ជួប​គ្នា

 

១៣​ប្រកួត​ចុង​ក្រោយ​ដែល​ក្រុម​ទាំង​ពីរ​ជួប​គ្នា​គឺ Southampton ​ឈ្នះ​តែ​ម្ដង​ប៉ុណ្ណោះ ក្រៅ​ពី​នេះ​ស្មើ​៥​ចាញ់​៧ ។ ជ័យជម្នះ​ចុង​ក្រោយ​នៅ Stamford Bridge ​របស់ Southampton ​គឺ​ខែ​មករា​ឆ្នាំ​២០០២ ។

 

​ព្យាករណ៍​សម្រាប់​គូ​នេះ Chelsea ២-១ Southampton ។

 

សម្រាប់​គូ​ផ្សេង​ទៀត​ដែល​ប្រកួត​នៅ​យប់​នេះ​ដែរ​គឺ៖

 

​ជាង​១០​ឆ្នាំ​ហើយ ដែល Southampton មិន​ឈ្នះក្នុង​ផ្ទះ Chelsea ចុះ​យប់​នេះ​វិញ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ bbc