ផ្លូវក្នុងស្រុកចិន ធ្វើឲ្យអ្នកបើកបរ លស់ព្រលឹង ដោយសារ….

 

ចិន៖ ការដាក់ផ្ទាំងឬ រូបភាពផ្សាយពាណិជ្ជកម្ម នៅតាមដងផ្លូវ គឺជារឿងធម្មតា មិនថាតែ ស្រុកណានោះទេ សុទ្ធសឹងតែមាន តែអ្វីដែលពិសេស និងធ្វើឲ្យអ្នកដំណើរ ស្ទើរលស់ព្រលឹង ឯនេះវិញ គឺមាននៅ ក្នុងទីក្រុង Dongguan ខេត្ដ Guangdong។ 

យ៉ាងណាមិញ រូបភាពផ្សាយពាណិជ្ជកម្ម ដែលដាក់ជា ផ្ទាំងរូបភាពបញ្ឈរ ជាច្រើនរូប នៅតាមដងផ្លូវ ខាងលើនេះ បានធ្វើ ឲ្យប្រជាជន នៅក្នុងតំបន់ ក៏ដូចជា អ្នកដំណើរ សូមសំណូមពរដល់ ក្រុមហ៊ុនដែលជាម្ចាស់នេះ ធ្វើការដកចេញ។ នេះបើប្រិយមិត្ដបានឃើញ ប្រាកដជាភ័យដូចគ្នា ដោយសារតែ រូបដែលមានប្រវែង ៣ម៉ែត្រ និងមានដាក់ពន្លឺឲ្យភ្លឺ សម្រាប់ ពេលយប់ថែមទៀតនោះ គឺជារូបមនុស្សស្រីអាស៊ី ដែលមាន សក់ក្រងវែងអន្លាយ និងស្លៀកឈុតស។

នេះបើតាមក្រុមហ៊ុន ដែលជាម្ចាស់រូបភាពផ្សាយពាណិជ្ជកម្ម បានថ្លែងប្រាប់ អ្នកសារព័ត៌មាន ក្នុងស្រុក ឲ្យដឹងថា នេះជារូបផ្សាយ ពាណិជ្ជកម្ម ម៉ាកខោអាវ ប៉ុណ្ណោះ​ តែទោះជាយ៉ាងណា ខាងក្រុមហ៊ុនក៏កំពុងតែ រៀបគម្រោងធ្វើផ្ទាំងផ្សាយ ពាណិជ្ជកម្មថ្មី ជំនួសរូបខាងលើ ក្រោយពីមាន ការរិះគន់ច្រើន។

ចង់ដឹងថា ភ័យលស់ព្រលឹង មែនឬយ៉ាងណា នៅពេលធ្វើដំណើរតាមដងផ្លូវនេះ សូមមើលរូបភាព ខាងក្រោម៖
ផ្លូវក្នុងស្រុកចិន ធ្វើឲ្យអ្នកបើកបរ លស់ព្រលឹង ដោយសារ....
ផ្លូវក្នុងស្រុកចិន ធ្វើឲ្យអ្នកបើកបរ លស់ព្រលឹង ដោយសារ....
ផ្លូវក្នុងស្រុកចិន ធ្វើឲ្យអ្នកបើកបរ លស់ព្រលឹង ដោយសារ....

ដោយ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ផ្លូវក្នុងស្រុកចិន ធ្វើឲ្យអ្នកបើកបរ លស់ព្រលឹង ដោយសារ….已关闭评论
  • 752 views
  • Hide Sidebar
    A+
Publish on:2015/10/03  Category:ប្លែកៗ